ប្រយ័ត្នស៊យធំ! បុរសម្នាក់ជួបរឿងធំ ព្រោះលង់នឹងស្រីស្អាតក្នុងហ្វេកបុក… (មានវីដេអូ)

0
209

អាចចាត់ទុកថា ជារឿងមួយគួរឱ្យហួសចិត្ត និង គប្បីត្រូវយល់ដឹងចំពោះអ្នកលេងហ្វេសប៊ុកនាសម័យនេះ បើពុំដូច្នោះទេនឹងធ្លាក់ចូលក្នុងឧបាយកលគេជាមិនខាន ដូចជាករណីមួយនេះគឺគ្រាន់តែប្រើរូបថតស្រីស្អាតសោះ ក៏អាចរកប្រាក់ចំណូលបានជាង ២ ម៉ឺនដុល្លារយ៉ាងធូរល្ហុយ ។

ថ្វីដ្បិតតែរឿងហេតុនេះ បានកើតឡើង នៅឯប្រទេសថៃ តែក៏ត្រូវមានការយល់ដឹង ហើយអាចចាត់ទុកជាបទពិសោធន៍មួយដើម្បីជៀសវាងការចាញ់បោកគេ ព្រោះសម័យបច្ចេកវិជ្ជាទំនើបមនុស្សមានល្បិចកិច្ចកលច្រើនណាស់ អាចបោកប្រាសយើងបាន បើយើងមានការធ្វេសប្រហែសមិនបានគិតគូរពិចារណាឱ្យដិតដល់នោះ ។

រឿងហេតុដែលនាំដល់ការបែកធ្លាយនេះគឺដោយសារមានបុរសម្នាក់បានទាក់ទងនារីម្នាក់តាមហ្វេសប៊ុក ដែលដាក់រូបភាពជាស្រីស្អាតធ្វើឱ្យបុរសរូបនោះ ធ្លាក់ក្នុងអន្លង់ស្នេហ៍ ដោយពុំបានជួបមុខ ផ្ទាល់ឡើយ ។ ទាក់ទងគ្នាយូរទៅបានឱកាសនារីដែលដាក់រូបស្រីស្អាតលើហ្វេសប៊ុកនោះ ក៏លួងលោមបុរសម្នាក់នោះ សុំខ្ចីលុយដំបូង ១ ម៉ឺនដុល្លារ ក្រោយមកក៏ខ្ចីថែម ១ ម៉ឺនដុល្លារទៀត ទីបំផុតទើបដឹងថា ចាញ់បោកនារីនោះ និង បានប្តឹងសមត្ថកិច្ចឱ្យជួយស្រាវជ្រាវទើបដឹងថា ការដាក់រូបភាពស្រីស្អាតនៅលើគណនីហ្វេសប៊ុករបស់នារីរូបនោះ គឺជារូបភាពក្លែងក្លាយ តាមការពិតនារីរូបនោះដឹងថា មុខមាត់ខ្លួនមិនស្អាត ទើបយករូបគេដាក់ជំនួស និង ងាយស្រួលបោកចិត្តប្រុសៗឱ្យលង់ស្នេហ៍ ៕

ចង់ដឹងយ៉ាងណា?សូមទស្សនាវីដេអូខាងក្រោមនេះ ៖

ប្រភព៖ Popular