ក្រុងព្រះសីហនុ! ៣០ លានដុល្លារសម្រាប់សម្អាតសំរាម ជំនួយពីADB

0
75

ថ្មីនេះដោយមានការវាយប្រហារពីមតិមហាជនពីរឿងឆ្នេរកំពង់សោមដែលមានសំរាមហើយ សំរាមនៅតាមឆ្នេរត្រូវបានសំអាតស្អាត ហើយក៏មានការជួយពីអ្នកវិនិយោគជាច្រើនផងដែរ នេះ​បើ​តាម​ការ​ចុះផ្សាយ​ដោយទី​ភ្នាក់ងារសារព័ត៌មានជាតិនៅ​ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០១៨ នេះ។ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាន​ផ្តល់ជំនួយ​ប្រមាណ ៣០ លានដុល្លារ​ដល់កម្ពុជា ដើម្បី​កែច្នៃ​ខេត្តកំពត​និង​ក្រុង​ព្រះសីហនុ ឲ្យ​មាន​ភាព​ស្រស់បំព្រង​ឡើង​វិញ។​លោក ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការនៃក្រសួងទេសចរណ៍បញ្ជាក់ថា ការ​ធ្វើ​ឲ្យ​ខេត្តកំពត​និង​ក្រុង​ព្រះសីហនុ​មាន​​បរិស្ថានស្រស់ស្អាត​នោះ​ វាជា​គម្រោងអភិវឌ្ឍន៍ទេសចរណ៍ជំហានទី២ ដោយ​គ្រោង​នឹង​មានរៀបចំបង្កើតទីលានចាក់សំរាម និងសម្ភារសម្អាតទីក្រុង នៅខេត្តកែប និងគម្រោងបីទៀតនៅខេត្តព្រះសីហនុ មានដូចជាគម្រោងធ្វើផ្លូវទេសចរណ៍តាមបណ្ដោយឆ្នេរសមុទ្រ គម្រោងបង្កើតរោងចក្រសម្អាតទឹកកខ្វក់ និងគម្រោងកសាងកំពង់ផែទេសចរណ៍នៅក្រុងព្រះសីហនុ និងនៅកោះរ៉ុង ខេត្តព្រះសីហនុ។លោក​បន្ថែម​ថាឆ្នាំនេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាន​ផ្តល់ហិរញ្ញប្បទានសម្បទានដល់កម្ពុជា​សម្រាប់អនុវត្តន៍គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ សម្រាប់កំណើនប្រកបដោយបរិយាប័ន្នជំហានទី២ ក្នុងមហាអនុតំបន់ទន្លេមេគង្គ (GMS) ដោយ​គ្រោងចំណាយថវិកា ៣០លានដុល្លារ សម្រាប់អនុវត្តន័នៅខេត្តតំបន់ឆ្នេរ រួមមាន៖ ១- គម្រោងគ្រប់គ្រងកាកសំណល់រឹងនៅខេត្តកែប។ ២-សាងសង់ផែទេសចរណ៍ចំនួន២ នៅខេត្តព្រះសីហនុ និងកោះរ៉ុង ផ្លូវតាមបណ្តោយឆ្នេរនៅខេត្តព្រះសីហនុ ផ្លូវដើរតាមមាត់សមុទ្រនៅកោះរ៉ុង។ ៣- ការអនុវត្តស្តង់ដារទេសចរណ៍អាស៊ាន នៅខេត្តតំបន់ឆ្នេរទាំងបួន ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរណ៍ និងមានប្រព័ន្ធស្ដង់ដារសុវត្ថិភាព។