ឯកឧត្ដមយន្ត មីន៖ ភ្ញៀវជាតិមកលេងក្រុងព្រះសីហនុថយចុះ ដោយសារតែពួកគាត់ទៅលេងខេត្តផ្សេង

0
39

អភិបាល​​​​​​​​​នៃគណៈអ​​​​​​​​​​​ភិបាល​​​​​​​​​​​​​​​​​ខេត្តព្រះសី​​​​​​​​​​​​​​​ហនុ ឯកឧត្ដមយន្ត មីន បាន​ថ្លែងប្រាប់អ្នក​​​សារព័​​​​​​​​​​​​​ត៌មាន កា​​​​​​​​​លពីចុងស​​​​​​​​​​​ប្ដាហ៍កន្លង​ទៅនេះ​​​​​​ ថា ភ្ញៀវទេ​​​​​​​​​​​​​​​​​​​​​​ស​ចរណ៍​​​​​​​​​​​​​​​​​​​​​​​​​​ជាតិ ដែលបានមក​​​​​​​​​​​​​​​​​​​​​​​លេង​កម្សាន្ត​នៅ​​​​​​​​​​​​​​​​​​​​​​​​ខេត្ត​ព្រះសីហនុ ក្នុងអំឡុងពេ​​​​​​​​​​​​​​លព្រះរាជ​​​​​​​​​​​​​​​​​​បុណ្យអុំទូកនាឆ្នាំ២០​១៨នេះ មាន​កា​​​​​​​​​​​​​​​​​​រថយចុះជាង២៥​​​​​​​​​​ភាគរ​​​​​​​​​​​​​​​​​យ បើប្រៀបធៀបទៅ​​​​​​​​​​នឹ​​​​​​​​​​​​​​​​​​​​​​ង​ឆ្នាំ២០​១៧។ ឯកឧត្ដម​​​​​​​​​​​​​​​​​​​​​​​​​ថា ការថ​​​​​​​​​​យចុះ​​​​​​​​​​នេះ ក៏ដោយ​​​​​​​​​​​​សារប្រទេ​​​​​​​​​​​​​​សជាតិ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មានសុខសន្តិភាព ​​​​​​​​​​​ហើយប្រជាព​​​​​​​​​​​​​​​​​​លរដ្ឋដែល​​​​​​​​​​​ធ្លាប់មក​​​​​​​​លេង​​​​​​​​​​​​​​​​ខេត្តព្រះសីហ​​​​​​​​​​​នុកន្ល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ងមក ក៏បានទៅ​​​​​​​​​​លេងខេ​​​​​​​​​​​​​​​​​​​​ត្តផ្សេង​​​​​​​វិញ។

ឯកឧត្ដម​យន្ត មីន បានថ្លែង ​​​​​​​​​​​​​​ថា ចំនួនភ្ញៀវទេ​​​​​​​​​​សចរណ៍​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាតិ ដែលបានមកលេ​​​​​​​​​​​​​​ងក​ម្សាន្តនៅ​​​​​​​​​​​​​​​​​​​​​​​​​​​ខេត្តព្រះសីហនុ អំឡុងពេ​​​​​​​​​​​​​លព្រះរា​​​​​​​​​​​​​​​ជបុណ្យអុំទូក កា​​​​​​​​​​​​​​​​លពីចុ​ង​​​​​​​​​​​​​​​​​​​​​​​ខែវិច្ឆិកាកន្លង​​​​​​​​​​​​ទៅនេះ​​​​​​​​​​​​​​​​​​​​​​​​​ ពិតជាមានការថយ​​​​​​​​​​ចុះមែ​​​​​​​​​​​​​​​​​​​​ន។ ប៉ុន្តែចំនួន​​​​​​​​​​ភ្ញៀវ​ទេ​ស​​​​​​​​​ចរណ៍​​​​​​​​​​​បរទេ​​​​​​​​​​​​ស ដែលបា​​​​​​​​​នមកលេ​​​​​​​​​​​​​​​​​​​​​ងខេ​​​​​​​​​​​​​​​ត្តព្រះសីហនុ មាន​​​​​​​​​​ការកើ​​​​​​​​​​​ន​​​​​​​​​​​​​​​​​​​​​​​​ឡើងទៅវិញ។

ឯកឧត្តមបា​​​​​​​​​​​​នថ្លែងបញ្ជាក់ ​​​​​​​​​​​​ថា”រឿងនេះខ្ញុំ​​​​​​​​​​​​មិនប​​​​​​​​​​​​​​​​​​​​​​​​ដិសេធទេ យើងពិ​​​​​​​​​​តជាមាន​​​​​​​​​​​​​​ការខ្វះខា​​​​​​​​​​​​​​​​​​​​​​​​​​​​​តមែន បន្ទប់ស្នា​​​​​​​​​​​​​​​​ក់នៅហ្នឹង យើងខ្វះ​​​​​​​​​​​​​​​​​​​​ខាត​ខ្លះដែ​​​​​​​​​​​​​​​​រ ប៉ុន្ដែឃើញថា​​​​​​​​​​​ថ្មីៗនេះ​​​​​​​​​​​​ ហាក់ដូច​​​​​​​​​​​​​​​​​ជាសញ្ញាល្អ​​​​​​​​​​​​​​ឡើងវិញ​​​​​​​​​​​ ត្រ​ង់ថា​​​​​​​​​​​​​​​​​​​​​​​​​​​​ អាស្រ័យដោយសារ​​​​​​​​​​​​ការ រីកចំរើ​​​​​​​​​នរបស់​​​​​​​​​​​ប្រទេសជា​​​​​​​​​​តិ​យើ​​​​​​​​​​ង២៥​រា​​​​​​​​​​​​​​​​​​​​​​​ជធានី-ខេត្ត គឺសុទ្ធតែ​​​​​​​​​​​​​​មានសុវត្ថិភាព​​​​​​​​​​​​២៥រាជធា​​​​​​​​​​​​​​​​​​​​​​នី-ខេត្តសុទ្ធតែមានសុវត្ថិភាព មា​​​​​​​​​នការ​​​​​​​​​​​​​​​អភិវឌ្ឍន៍ អញ្ចឹងវាអា​​​​​​​​​​ចរំលែកភ្ញៀវ អញ្ចឹងភ្ញៀវខ្លះ​ គេគិត​​​​​​​​​ថា ខេត្តព្រះសី​​​​​​​​​​​​​​​​​​​​​​​​​​ហនុហ្នឹង គេធ្លាប់មហើយ គេអាច​​​​​​​​​ទៅលេង​​​​​​​​​​​​​​ខេត្តសៀមរាប ឬអា​​​​​​​​​​​ចទៅ​​​​​​​​​​​​​​​រតនគិរី ហើ​​​​​​​​​​​​​​​យអ្នកខេ​​​​​​​​​​​​​​​​​​​​​​​​ត្តព្រះសីហ​​​​​​​​​​​​​​​​នុហ្នឹង ​​​​​​​​​​​​​​​​​​​​​​​ចង់​ពាក់​​​​​​​​​​​កណ្ដាលទៅលេង​​​​​​​​​​​ខាងក្រៅពេល​បុណ្យ”។

អភិបាល​​​​​​​​​នៃគណៈអ​​​​​​​​​​​ភិបាល​​​​​​​​​​​​​​​​​ខេត្តព្រះសី​​​​​​​​​​​​​​​ហនុ បាន​បញ្ជាក់បន្ថែម ថា​​​”ជាក់ស្ដែង​​​​​​​​​​​នៅពេលនេះ​​​​​​​​​​​ យើងបូក​​​​​​​​​​សរុបទៅ​​​​​​​​​​​​​​​​ប្រៀបធៀ​​​​​​​​​​​​​​​​​​​​​​​​​​​បនឹងឆ្នាំ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​២០១៧ អុំទូក អកអំ​​​​​​​​​​​​បុក​​​​​​​​​​​​​​​​​​​​​​​​ដូចគ្នា គឺ​ភ្ញៀវទេ​​​​​​​​សច​​​​​​​​​​រណ៍ មាន​​​​​​​​​ការថ​​​​​​​​​​​​​​​យចុះសរុបជា​​​​​​​​​​​​​មធ្យមប្រមា​​​​​​​​​​​​​​​​​​​​​​​​​​ណជា២៥,៨ភា​​​​​​​​​​​​​​​​​​​​​​​​​​គរយ។ ប៉ុន្តែ​​​​​​​​​​​​​​​​​​​​​​​​​ចំណុចដែលគួរឲ្យចាប់អា​​​​​​​​​​​​​រម្មណ៍​​​​​​​​​​​​​នោះ គឺអំឡុងពេ​​​​​​​​​​​​​​​​​​ល​បុណ្យអុំទូក​​​​​​​​​​​​​​​​​​​​​​នេះ ភ្ញៀវទេសចរ​​​​​​​​​ណ៍បរទេ​សម​​​​​​​​​កលេ​​​​​​​​​​​​​​​ងខេត្តព្រះសីហ​​​​​​​​​​​នុ មា​​​​​​​​​​​​​​​​​​​​​​​​​នការកើនឡើងជា​​​​​​​​​​ង១៥ភា​​​​​​​​​គ​​​​​​​​​​​​​​​​​​​រយ”។

អភិបា​​​​​​​​​​​​​​​​​​​លខេត្តព្រះសីហនុ​​​​​​​​​​​​​ បានអំ​​​​​​​​​​ពាវនាវ​​​​​​​​ដល់អ្នកវិនិយោគ​ទុនជាតិ-អន្ដរជាតិ ​​​​​​​​​ដែលមាន​​​​​​​​​​​​​​​​​​​​​​​បំណង​វិនិយោគទៅលើកា​​​​​​​​​រ​សាង​ស​​​​​​​​​​ង់ផ្ទះសំណា​​​​​​​​​​​​​ក់ សណ្ឋាគារ​​​​​​​​​​​​​​​​​​នៅខេត្តព្រះសីហ​​​​​​​​​​​​​នុ បានម​​​​​​​​​​​​កវិនិយោ​គបា​​​​​​​​​​​​​​​​​​​​​​ន ខណៈ​​​​​​​​​​​​​​​ចំនួន​​​​​​​​​​​​​​​​​​​​​​​​​​​​​បន្ទប់ផ្ទះសំណាក់ និងសណ្ឋាគារ​​​​​​​​​​​​​​​​​​​​នៅខេត្តទេស​​​​​​​​​​​​​​ច​រណ៍​មួយ​​​​​​​​​​​​នេះ កំពុង​​​​​​​​​​មានកា​​​​​​​​​​​រខ្វះខា​​​​​​​ត៕