ជាពិសេសនារី! ប្រយ័ត្នឱ្យមែនទែន នេះហើយឥទ្ធិពលនៃថ្នាំសម្រើប

0
42

ករណីដាក់ថ្នាំសម្រើបលើនារីភេទ ត្រូវបានគេចាត់ទុកជាបញ្ហាដ៏ចំបងមួយដែលងាយ​នឹងប្រឈមមុខចំពោះនារីៗដែលនិយមដើលេងយប់ និងជាពិសេសចំពោះនារីដែលបម្រើការងារតាមក្លឹបរាត្រីជាដើម ។ទាក់ទងជាមួយគ្នានេះដែរ ថ្មីៗនេះក៏មានករណីដាក់ថ្នាំសម្រើបទៅលើនារីជនជាតិថៃម្នាក់ ដែលបណ្ដាលឳ្យនាងមានអាការៈក្ដៅរោលរាល និងស្រែកឃ្លានកាមតណ្ហាយ៉ាងខ្លាំង ។

 

យោងតាមសកម្មភាពនៅក្នុងវីដេអូឃ្លីប​ បានបង្ហាញឳ្យឃើញថា នារីរងគ្រោះ ស្លៀកពាក់សិចស៊ី ត្រូវបានចោមរោម ដោយក្រុមមិត្តភក្ដិរបស់នាង ដោយពួកគេព្យាយាមជួយដូចជាផ្ដល់ទឹកត្រជាក់ៗឳ្យផឹក និងលួងលោម ខណៈដែលនារីរងគ្រោះពុំអាចគ្រប់គ្រងខ្លួនឯងបានឡើយ ហើយសភាពរបស់នាងមើលទៅលែងដឹងអ្វីទាំងអស់ ក្រៅតែអំពីទាមទាររកទឹកផឹក ព្រោះតែក្ដៅរោលរាល និងធ្វើសកម្មភាពស្រែកឃ្លានកាមតណ្ហាយ៉ាងខ្លាំង ។យ៉ាងណាមិញ ចំពោះប្រភពព័ត៌មាននៅក្នុងប្រទេសថៃ គេពុំបានបង្ហាញអត្តសញ្ញាណរបស់នារីរងគ្រោះឡើយ ហើយក៏មិនដឹងថា ជនសង្ស័យត្រូវបានចាប់ខ្លួន ឬក៏អត់។