ត្រៀមអាវភ្លៀងទុកផង ព្រោះតែអាចមានភ្លៀងធ្លាក់រយៈពេល ៥ ថ្ងៃឯណោះ

0
75

បន្ទាប់ពីមានការជូនដំណឹងស្តីពីអាកាសធាតុត្រជាក់រយៈ ៧ ថ្ងៃរួចមក ក្រសួង​ធនធានទឹក និង ​ឧតុនិយម​បាន​ចេញសេចក្តីជូនដំណឹងជាថ្មីទៀតថា ចាប់ពី​ថ្ងៃទី ​៧ ដល់​ថ្ងៃទី​ ១១ ខែធ្នូ ឆ្នាំ ​២០១៨​ កម្ពុជា  ​អាច​នឹងមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ពី​មធ្យម​ទៅ​បង្គួរ ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស​ ។ នេះ​បើយោងតាម​ការព្យាករណ៍​របស់ ​ក្រសួង​ធនធានទឹក និង ឧតុនិយម ។


ក្រសួង​ធនធានទឹក និង ឧតុនិយមបានជូនដំណឹង​ថា ឥទ្ធិពល​ជ្រលង​សម្ពាធ​ទាប​ខ្សោយ​បន្ដ​គ្របដណ្ដប់​លើ​ប្រទេសកម្ពុជា និង ​ខ្យល់​ដែល​បក់​មកពី​ទិសអាគ្នេយ៍ (​មក ពី​សមុទ្រ​ចិន​ខាងត្បូង​) បាន​នាំនូវ​សំណើម​មកជា​មួយ ដែល​នឹង​បង្ក​ឱ្យ​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ពី​មធ្យម ទៅ​បង្គួរ​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស ​។​

ចង់ដឹងព័ត៌មានច្បាស់ សូមអានសេចក្តីជូនដំណឹងខាងក្រោមនេះ ៖