លោកឧកញ៉ាម៉ុង ឬទ្ធី៖ សុំកាត់ស្វាយប៉ោមអូស្ត្រាលី​ ២មែក បំបែកបានជាង ១ ម៉ឺនដើម

0
82

មុននេះបន្តិចលោកឧកញ៉ាម៉ុង ឬទ្ធី ដែលបងប្អូនភាគច្រើនស្គាល់គាត់ថា ជាឧកញ៉ាចិត្តធម៌​​ និងឧកញ៉ាអធិរាជកសិកម្ម បានបង្ហោះនៅលើបណ្តាញសង្គមហ្វេសបុករបស់លោកឧកញ៉ា និយាយពីប្រវត្តិរបស់ផ្លែស្វាយប៉ោមអូស្រ្តាលី ដែលលោកឧកញ៉ាទើបបេះជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រានី កន្លងទៅថ្មីៗនេះ។ លោកឧកញ៉ាបានរៀបរាប់ថា៖

“ព្រឹក​នេះខ្ញុំនិយាយ​ពី​ប្រវត្តិ​ដែលធ្វើ​អោយមានផ្លែ​ស្វាយ​ប៉ោម​ អូស្ត្រាលី​មាននៅលើទឹកដីនៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​យើង​ កាលពីឆ្នាំ​២០១២ខ្ញុំ​បានធ្វើ​ដំណើរ​ទៅ​ប្រទេស​អូស្ត្រាលី​ ទៅ​លេងផ្ទះ​បងប្អូន​ខ្មែរ​យើង​ឃើញស្វាយនេះស្អាតណាស់​ ខ្ញុំ​ក៏​បាន​សុំកាត់ពីរមែក​ដើម្បី​យកមកបន្តពូជ​ ម្ចាស់​ស្វាយ​និយាយថា​ខ្ញុំ​មិនដែល​ឮទេថា​ គេអាចយកមែកស្វាយ​ទៅ​បន្ត​ពូជបាន​ រយៈពេល​៦ឆ្នាំ​កន្លង​ផុត​ទៅ​ខ្ញុំ​អាច​បំបែក​ពូជចេញពីមែក​ស្វាយពីរមែកនេះបាន​ប្រមាណ​ជា​ជាង១០.០០០ដើម​ នេះគឺ​ជាសកម្មភាព​ថែទាំ​ស្វាយ​ប៉ោម​ អូស្ត្រាលី​ចំនួន​ដប់ហិកតាស្មើនិង​ប្រាំពាន់​ដើម​ នៅលើទឹកដី​តំបន់​ឆ្នេរ​សមុទ្រ​កែវផុស​ ។”