ទប់ទឹកភ្នែកមិនបាន! «អ្នកគ្រូ! សុំទោស​ខ្ញុំសុំយកប្អូូនមករៀនជាមួយដែរ គ្មានអ្នកមើលវាទេ​ ម៉ែខ្ញុំទៅសុីឈ្នួលគេនៅឆ្ងាយ…»

0
137

កាលពីប៉ុន្មានម៉ោងមុននេះ មានគណនីហ្វេសប៊ុកមួយឈ្មោះ Povthavy Ung បានបង្ហោះរៀបរាប់ពីរឿងដ៏កំសត់របស់សិស្សស្រីម្នាក់ ដែលមានការតស៊ូក្នុងការសិក្សាយ៉ាងដូច្នេះថា៖

«រំជួលចិត្ត​ណាស់ពេលស្តាប់ឮសម្តីសិស្សនិយាយ​ “​ អ្នកគ្រូ! សុំទោស​ខ្ញុំសុំយកប្អូូនមករៀនជាមួយដែរគ្មានអ្នកមើលវាទេ​ ម៉ែខ្ញុំទៅសុីឈ្នួលគេនៅឆ្ងាយ​ ពុកខ្ញុំវិញទៅធ្វើការពេលយប់។ ម៉ោង​ ៨ៈ៣០គាត់មកយកប្អូនពីខ្ញុំវិញហើយ​ ប្អូនប្រុសខ្ញុំអាយុ៥ខែ។»