ពុទ្ធោអើយ! អាយុ៩ ឆ្នាំសោះ ត្រូវដើររើសអេតចាយ រកលុយទិញថ្នាំឱ្យម្តាយ តាំងពីថ្ងៃដល់យប់

0
143

ក្មេងប្រុសអាយុ ៩ ឆ្នាំម្នាក់ បានធ្វើអោយអ្នកនិយមលេងបណ្តាញសង្គម ប្រទេសវៀតណាមមានការចាប់អារម្មណ៍យ៉ាងខ្លាំងនូវភាពកត្តញូរបស់គេចំពោះម្តាយ ។ យោងការ​ចុះផ្សាយ​នៅលើគេហរ​ទំព័រព័ត៌មាន​ប្រទេសវៀតណាម បានអោយ​ដឹងថា​ក្មេងប្រុស​រូបនោះ បានចាប់ផ្តើមចេញរកលុយ​តាំងពីថ្ងៃ រហូត​ដល់ម៉ោង ៣ ទាបភ្លឺ ទើបឈប់សម្រាក ។

ប្រភពព័ត៌មានដដែលបន្តថា ក្មេងប្រុសរូបនោះ បានជិះកង់កញ្ចាស់របស់គេ ទៅគ្រប់ច្រកល្ហក់នៅក្នុងទីក្រុងសៃហ្គន ប្រទេសវៀតណាម ។ ក្មេងប្រុសត្រូវចំណាយពេល ៤ ម៉ោង ជិះទៅមក ។​យោង​តាមសំដី​ក្មេងប្រុស​រូបនោះ​បានអោយ​ដឹងថា គេបាន​ចូលរួម​រៀនថ្នាក់​ក្រៅម៉ោង​មួយ ដែលមានឈ្មោះថា happy class ចាប់ពីម៉ោង ៣ រសៀល ដល់ម៉ោង ៤ កន្លះ ។ បន្ទាប់ពី​នោះមក ជាពេលដែល​ គេត្រូវរកលុយ ។

ដោយសារតែ​ជីវភាព​គ្រួសារក្រីក្រ មិនបាន​រៀន​សូត្រ​បានច្រើន​ដូចក្មេងដទៃ ទើបក្មេង​ប្រុសរូបនោះ អាចអាន​អក្សរ​​បានខ្លះៗ ហើយនឹង​អាចបូក​លេខ​បានតិចតួច ។ ក្មេងប្រុស​រូបនោះ​បានប្រាប់អោយដឹងថា ម្តាយរបស់គេឈឺ​ មិនអាច​ចេញ​ទៅរក​លុយ​បានទេ ដូច្នេះ​ហើយ​ទើប​បាន​ជា​បន្ទុកគ្រួសារទាំងមូល ត្រូវ​ធ្លាក់​លើរូបគេ​តែម្នាក់ ។

ឪពុក​ក្មេងប្រុស​បាន​ស្លាប់​ជាច្រើន​ឆ្នាំមក​ហើយ ចំណែក​ឯម្តាយ​របស់គេវិញ ធ្លាក់ខ្លួន​ឈឺចាប់តាំងពី​គាត់​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ។ ទោះបីជា​យ៉ាងណា​ក៏ដោយ ប្រភព​ព័ត៌មាន​មិន​បាន​បញ្ជាក់ទេថា ក្មេងប្រុស​រូបនោះ​មាន​បងប្អូន​ប៉ុន្មាននាក់ទេ ៕