ថ្មីចែសហ្មង! ក្រោយ នេនទុំ ចេញវីដេអូរិះគន់លើគ្រូពេទ្យ ២នាក់ នៅមន្ទីរពេទ្យរុស្សី ពេលនេះខាងមន្ទីរពេទ្យចេញមុខឆ្លើយតបហើយ (វីដេអូ)

0
420

ដូចប្រិយមិត្តដឹងហើយថា ថ្មីៗនេះមានការរិះគន់ខ្លាំងមួយបានកើតឡើង ដោយមានអ្នកគ្រូពេទ្យពី ២នាក់ នៅមន្ទីរពេទ្យរុស្សី បានប្រើប្រាស់សម្តីមិនសមរម្យ ក្រោយពេលបានយកអ្នកជំងឺម្នាក់ទៅពិនិត្យនៅមន្ទើរពេទ្យនោះ។ ដោយ នេនទុំ បានបង្ហោះវីដេអូន រិះគន់ខ្លាំងៗ ក្នុងនោះក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន។

ក្រោយទទួលដំណឹងនេះភ្លាម មុននេះបន្តិច យោងតាមហ្វេសប៊ុកផេកផ្លូវការឈ្មោះ “ផ្នែកជម្ងឺសើស្បែកនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត” បានបង្ហោះសារទទួលកំហុស និងសុំទោសជាសាធារណៈ ដែលមានអត្ថន័យទាំងស្រុងថា៖ “ក្នុងនាមយើងខ្ញុំជាអ្នកទទួលខុសត្រូវផ្នែកជម្ងឺសើស្បែក នៃមន្ទីរពេទ្យមិត្តភាព ខ្មែរ~សូវៀត សូមថ្លែងអំណរគុណចំពោះម្ចាស់ Facebookឈ្មោះ Nen Tum ដែលបានអញ្ជើញមកប្រើប្រាស់សេវានៅផ្នែករបស់យើងខ្ញុំ ហើយបានផ្តល់យោបល់រិះគន់ស្ថាបនា ដើម្បីអោយយើងខ្ញុំ ពិនិត្យនិង យកចិត្តទុកដាក់ ក្នុងការពង្រឹងការផ្តល់សេវាជូនដល់អតិថិជនអោយបានកាន់តែល្អប្រសើរ។ បើសិនយើងខ្ញុំរកឃើញកំហុសដូចការលើកឡើងដូចម្ចាស់ facebook ខាងលើពិតប្រាកដមែន យើងនឹងមានវិធានការអប់រំ ណែនាំដល់បុគ្គលនោះ។ យើងខ្ញុំស្វាគមន៍រាល់មតិយោបល់ពីសំណាក់អតិថិជន ក្នុងន័យរិះគន់ដើម្បីស្ថាបនា។ សូមអរគុណ ផ្នែកជម្ងឺសើស្បែក”។

ទស្សនាវីដេអូនេនទុំខាងក្រោម៖