មូលហេតុអ្វីបានជាលោក ព្រាប សុវត្ថិ និង ខេមរៈ សិរីមន្ត ហ៊ានបោះទុនរួមគ្នាក្នុងទឹកប្រាក់ខ្ទង់ ២០ លានដុល្លារ ?

0
227

កាលពីប៉ុន្មានខែមុនលោក ព្រាប សុវត្ថិ និង លោក ខេមរៈ សិរីមន្ត បានបង្ហាញពីជំនួញថ្មីរបស់ខ្លួនរួមជាមួយលោក ឡេង ណាវ៉ាត់ត្រា គ្រាន់តែរយៈពេលខ្លីសោះជំនួញដីធ្លីនោះបានលក់អស់សឹងតែមិន ជឿ រហូតថ្មីៗនេះ អ្នកទាំងពីរសម្រេចចិត្ត រួមដៃគ្នា ដើម្បីបង្កើតគម្រោងថ្មីមួយដោយចំណាយទឹក ប្រាក់រហូតដល់ទៅខ្ទង់ជាង ២០ លានដុល្លារ រហូតធ្វើឱ្យកក្រើក ក្នុងវិស័យជំនួញ ។

ពិតជាមានការភ្ញាក់ផ្អើលខ្លាំងណាស់ កាលពីព្រឹកថ្ងៃទី ០៨ ខែ ធ្នូ ឆ្នាំ ២០១៨ ដោយសារកំពូលតារាចម្រៀងប្រចាំនៅ ផលិតកម្ម រស្មីហង្សមាស ដែលមានលោក ព្រាប សុវត្ថិ និង លោក ខេមរៈ សិរីមន្ត បានដឹកដៃគ្នាទៅបើកគម្រោងជំនួញដីធ្លី មួយកន្លែងទៀតនៅម្តុំផ្សារព្រៃទទឹង ចូលតាមច្រកវត្តអន្លង់ គគីរ តាមបណ្តោយផ្លូវជាតិលេខ ៣ ដែលមានចំងាយប្រមាណ ១២ គីឡូម៉ែត្រ ពីរង្វង់មូលចោមចៅ ។ ដែលគម្រោងដីពុះឡូតិ៍លក់នេះគឺចំណាយទឹកប្រាក់រហូតដល់ទៅជាង ២០ លានដុល្លារ ក្នុងផ្ទៃដី ៥០ ហិកតា ជាមួយនិងភាគហ៊ុនចំនួន ៣ ក្នុងនោះមានលោក ឡេង ណាវ៉ាត់ត្រា , ព្រាប សុវត្ថិ និង ខេមរៈ សិរីមន្ត ។

មានទស្សនិកជនជាច្រើនឆ្ងល់ថា តើហេតុអ្វីបានជាតារាទាំង ៣ រូបនេះហ៊ានបោះទុនធំរួមគ្នាបែបនេះ ?

លោក ព្រាប សុវត្ថិ បានបញ្ជាក់នៅក្នុងថ្ងៃបើកសន្និសីទសារព័ត៌មានលក់ដីឡូនៅម្តុំផ្សាព្រៃទទឹង ថា មូលហេតុដែលធ្វើឱ្យ លោកសម្រេចចិត្ត ចាប់ដៃគូរួមគ្នាជាមួយលោក ខេមរៈ សិរីមន្ត គឺដោយសារតែ មើលឃើញគម្រោងរកស៊ីលើកមុនលក់ដាច់ អស់ក្នុងពេលយ៉ាងខ្លី ដោយមើលឃើញស្ថានភាពបែបនេះហើយលោកក៏សម្រេចចិត្តចាប់ដៃគ្នាទៅយកគម្រោងយក្សនេះ តែម្តង ។ លោកគិតថា គម្រោងថ្មីនេះ មានមានសន្ទុះគាំទ្រខ្លាំងមិនចាញ់គម្រោងមុននោះទេ ។

ជាមួយនិងភាពជឿជាក់នេះ លោក ខេមរៈ សិរីមន្ត វិញ បាននិយាយថា លោក៏មិនខុសពីលោក ព្រាប សុវត្ថិ ផងដែរ ការចាប់ ដៃគ្នាក្នុងជំនួញដីធ្លីនេះលោកសង្ឃឹមថា នឹងមានការគាំទ្រខ្លាំងមិនចាញ់គម្រោង ចាស់ឡើយ ជាក់ស្តែងគ្រាន់តែប្រកាស លក់ភ្លាម គឺមានអ្នកកក់និងទិញ រហូតដល់ទៅរាប់រយនាក់ ទៅហើយ ទាំងនេះអាចបញ្ជាក់ឱ្យឃើញថា ការចាប់ដៃគ្នារបស់ យើងកំពុងដើរទៅមុខហើយ ។

ថ្វីត្បិតតែនេះជាគម្រោងលើកដំបូងដែលតារាចម្រៀងទាំង ៣ បានចាប់ដៃគ្នារករកស៊ី អ្នកទាំងបី ថែមទាំងសង្ឃឹមថា នៅលើ ក្រោយៗទៀតអ្នកទាំងបី នឹងនៅតែបន្តរកស៊ីជាមួយគ្នាដដែល ជាពិសេសធ្វើឱ្យជំនួញនេះកាន់តែធំទៅៗ ដោយមិនបែក ហ៊ុនគ្នានោះទេ ។

លោក ឧកញ៉ា ឡេង ណាវ៉ាត់ត្រា ថែមទាំងនិយាយផងដែរថា លោកពិតជាសប្បាយចិត្តខ្លាំងដែលបាន តារាចម្រៀងល្បី ដូចជាលោក ព្រាប សុវត្ថិ និងលោក ខេមរៈ សិរីមន្ត មកធ្វើជាដៃគូរកស៊ី លោករំពឹងថា គម្រោងធំមួយនេះនឹងកក្រើក ហើយទទួលបានការលទ្ធផលខ្លាំងជាងមុន ។ មិនតែប៉ុណ្ណោះលោក ឡេង ណាវ៉ាត់ត្រា ថែមទាំងអះថា គ្មានថ្ងៃដែលលោក បែកហ៊ុនគ្នាជាមួយតារាចម្រៀងទាំង ២ រូបនេះទេ ៕

ប្រភព៖ Popular