៥ ចំណុច ដែលធ្វើរឱ្យអ្នកគាំទ្រកម្ពុជា ងប់ងុលលើតារាសម្ដែង លី មីនហូ

0
186

តារាសម្តែងដ៏ល្បីល្បាញប្រចាំប្រទេសកូរ៉េ និង ទូទាំង ស៊ីអាគ្នេយ៍ធ្លាយដល់បែកអឺរ៉ុប លី មីនហូ មិនត្រឹមតែជា តារា សម្តែងដ៏មានទេពកោសល្យខ្ពស់នោះទេ ប៉ុន្តែលោកក៏មានរូបរាងស្រស់សង្ហាទាក់ភ្នែកអ្នកគាំទ្រទូទៅផងដែរ។

ពាក់ព័ន្ធនឹងតារាសម្តែងដ៏មានប្រជាប្រិយភាពវ័យ ៣១ ឆ្នាំ លី មីនហូ នេះដែរនាថ្ងៃនេះ « ប្រជាប្រិយ » នឹង បង្ហាញពី ៥ ចំណុចរបស់តារាសម្តែងរូបនេះដែលរូបគេបានឥទ្ធិពលខ្លាំងមកលើអ្នកគាំទ្រកម្ពុជា។ តើមានចំណុច អ្វីខ្លះ? តោះ! អានទាំងអស់គ្នា ៖

១- ការសម្តែងដ៏ស័ក្តិសម៖ សឹងតែគ្រប់រឿងដែរតារាប្រុសកូរ៉េវ័យ ៣១ឆ្នាំ ចូលរួមសម្តែងតែងតែទទួលបានការគាំទ្រខ្ពស់ និង មានអត្រាអ្នកទស្សនាច្រើនព្រោះតែការសម្តែងដ៏ល្អឥតខ្ចោះ និង ស័ក្តិសមមិនថារឿងសម័យ ឬ បុរាណឡើយតារារូបនេះនៅតែអាចបត់បែនបានគ្រប់កាលៈទេសៈ ដែលស្តែងឱ្យឃើញពីភាពរស់រវើកក្នុងសាច់រឿង បង្កឱ្យអ្នកគាំទ្រចូលចិត្តយ៉ាងខ្លាំង ។

២- រូបរាងដែលស្រស់ សង្ហា៖ ទេពកោសល្យសម្តែង គឺជារឿងមួយ ប៉ុន្តែរូបរាងដ៏ខ្ពស់ស្រឡះ និង ស្រស់សង្ហាស្លៀកពាក់អ្វីក៏សមរបស់តារាសម្តែង លី មីនហូ ក៏បានជះឥទ្ធិពលលើអ្នកគាំទ្រជាច្រើនឱ្យឈ្លក់វង្វេងផងដែរ។ លី មីនហូ តែងតែទទួលបានការកោតសរសើរមិនដាច់ពីមាត់ឡើងយលើចំណុចមួយនេះ។

៣- ស្នាមញញឹមដែលមានមន្តស្នេហ៍៖ ពិតណាស់តារាសម្តែង លី មីនហូ គឺមានស្នាមញញឹមមួយដែលទាក់ទាញណាស់ មិនថាតែអ្នកគាំទ្រនារីៗទេដែលលង់នឹងស្នាមញញឹមរបស់តារារូបនេះ សូម្បីតែបុរសៗមួយចំនួនពេលខ្លះក៏លួចចិត្ត គិតសរសើរលើស្នាមញញឹមដ៏ស្រស់ពព្រាយនោះដែរ។ អ្នកគាំទ្របាននិយាយថាគេចូលចិត្តមើលពេលតារាប្រុសរូបនេះញញឹម ឬ សើច ម្តងព្រោះបានធ្វើឱ្យគេមានអារម្មណ៍រីករាយ ។

៤- ភាពរួសរាយទាក់ទាក់នឹងអ្នកគាំទ្រ៖ ចំណុចនេះ គឺ សំខាន់ណាស់ហើយអ្នកគាំទ្រកម្ពុជា ក៏ មិនដែលអស់សង្ឃឹម នឹងតារាប្រុសរូបនេះម្តងណាឡើយ បើទោះបីជាតារាប្រុសរូបនេះមិនធ្លាប់មកកាន់កម្ពុជា ប៉ុន្តែតាមរយៈការសម្តែង និង សារព័ត៌មាននានានោះបានបង្ហាញថាតារាសម្តែង លី មីនហូ គឺមានភាពរួសរាយរាក់ទាក់ជាមួយអ្នកគាំទ្រណាស់ជាក់ពេលបង្ហាញវត្តមានជួបអ្នកគាំទ្រម្តងរូបគេតែងតែផ្តល់ការស្និទ្ធស្នាល និង ចាប់ដៃ ឬ ថតរូបជាមួយអ្នកគាំទ្រដោយមិនមានអារម្មណ៍ធុញទ្រាន់ឡើយ ។

៥- ជាតារាប្រុសដែលមានចរិតល្អ៖ គេកម្រនឹងប្រទះព័ត៌មានអាស្រូវរបស់តារាកូរ៉េលី មីនហូ ណាស់ដែលមិនដូចជាតារាមួយចំនួនស្ថិតក្នុងវិស័យនេះឡើយ ដោយជំនួសមកវិញនោះ។ លី មីនហូ ត្រូវបានអ្នកគាំទ្រនិយាយថាជាតារាប្រុសមួយរូបដែលមានអត្តចរិតល្អ និង តែងតែផ្តល់ក្តីស្រឡាញ់ដល់មនុស្សគ្រប់គ្នា៕