ប្រាសាទ ដា​វីន បង្ហាញភាពសិច​ស៊ីអត់ខ្វល់នឹងការរិះគន់

0
322

ប្រាសាទ ដា​វីន តែងតែ​បង្ហាញ​រូបភាព​សិច​ស៊ី​ជាច្រើន​របស់ខ្លួន​ពេល​ថត​ម៉ូដ ឬ​ពេល​ចេញទៅ​ដើរ​កម្សាន្ត​នានា ឱ្យ​ទស្សនិកជន​បានឃើញ អ្នកខ្លះ​ក៏​លាន់មាត់​សរសើរ អ្នកខ្លះ​ទៀត​ក៏​រិះគន់ ដោយសារ​នាង​សិច​ស៊ី​ជ្រុល​ពេក ។ ទោះបីជា​មានការ​រិះគន់​ក្តី ប្រាសាទ ដា​វីន មិន​ខ្ចី​ខ្វល់​ឡើយ។​

​ជួប​ជាមួយ ប្រាសាទ ដា​វីន កាលពីពេល​ថ្មីៗ​នេះ​ នាងបានលើកឡើងថា រូបភាព​សិច​ស៊ី​របស់​នាង​ទាំងនោះ គឺនាង​ចូលរួម​ថត​ផ្សាយ​ផលិតផល​ផ្សេងៗ មើលទៅ​ដូចជា​គ្មានអ្វី​ខុសឆ្គង​ផង ណាមួយ​ភាព​សិច​ស៊ី​បង្ហាញឱ្យឃើញថា យើង​ស្រស់ស្អាត និង​មាន​ភាពជឿជាក់​ ទើប​យើង​ហ៊ាន​បង្ហាញ​ឲ្យគេ​គ្រប់គ្នាបានឃើញ នាង​មិន​ខ្វល់​ពី​ការរិះគន់​ឡើយ ជាពិសេស​ភាព​សិច​ស៊ី​ គឺជា​ចំណង់​ចំណូលចិត្ត​របស់​នាង ។​

​តាមពិត​នៅ​ពីក្រោយ​ ភាពជោគជ័យ ក្នុងការ​រក្សាបាន នូវដងខ្លួនស្រឡូន​ និង​រូបរាង​ឱ្យ​ស្រស់ស្អាត​ដូច​តារា​បរទេស​បែបនេះ ដោយសារ​នាង​ខំប្រឹង​ហាត់ប្រាណ​ជាប្រចាំ​។ ទោះបីជា​នាង​មមាញឹក​ការងារ​យ៉ាងណាក្តី តែនាង​តែងតែ​ឆ្លៀត​ពេលវេលា​ហាត់ប្រាណ​ជានិច្ច ។ ប្រាសាទ ដា​វីន ថែមទាំង​និយាយថា នាង​ស្រឡាញ់​ដងខ្លួន​ និង ​រូបរាង​នាង​ខ្លាំងណាស់ ទើប​នាង​មិន​បណ្តោយ​ខ្លួន​ឱ្យ​ធាត់​នោះទេ សូម្បីតែ​ការ​ញុំា​ក៏ត្រូវ​មានកំណត់​ដែរ ៕