ចង់ដាច់ផ្ងារ! តារាម៉ូដែលជប៉ុនមុខកូនក្មេង ​អាយុត្រឹមតែ

0
3159

មនុស្ស​ជា​ច្រើន​តែង​តែ​ប្រាថ្នា​ចង់​បាន​សម្រស់​រូប​រាង​កាយ និង​​ផ្ទៃ​មុខឲ្យ​នៅ​វ័យ​ក្មេង​ពេញ​មួយ​ជីវិត​របស់​ខ្លួន ព្រោះ​​ខ្លាច​ថា ពួក​គេ​នឹង​លែង​មាន​ភាព​ទាក់​ទាញ និង​ចូល​ចិត្ត​ពី​មជ្ឈដ្ឋាន​ជុំវិញ ប្រសិន​បើ​បណ្ដែត​បណ្ដោយ​ឲ្យ​សម្រស់​វិវឌ្ឍ​ន៌ទៅ​តាម​ពេលវេលា។

ដោយសារតែបែបនេះហើយបានជា​មនុស្ស​ជាច្រើន​បាន​ប្រឹង​ប្រែង​គ្រប់​លទ្ធភាព​ដើម្បី​ថែរក្សា​សម្ផស្ស​ឲ្យ​មើល​ទៅ​ក្មេង​ជាង​វ័យ​​ស្រស់​ស្អាត ហ៊ាន​ចំណាយ​ថវិកា​ដើម្បី​វះកាត់ ​ប្រើ​ផលិតផលថែសម្ផស្ស និងឱសថជំនួយ​ថ្លៃ​ៗ​​ថែម​ទៀត​។

ងាកមក​តារា​ម៉ូដែល​​​ជនជាតិ​ជប៉ុន​មួយ​រូប​នេះវិញ នាងបាន​ទទួល​ការ​ចាប់​អារម្មណ៍​ជាខ្លាំងនៅលើ​គេហទំព័រ​បរទេស​ជា​ច្រើន ​ព្រោះ​តែ​សម្រស់​របស់នាងមើលទៅដូច​ក្មេង​ស្រី​អាយុ​ជាង ១០​ឆ្នាំចឹង ​ប៉ុន្តែ​អាយុ​របស់នាងមិនចឹង​ឡើយ។ ឈ្មោះនាងគឺ Nagasawa Marina ​ជា​​តារា​ម៉ូដែល​ប៊ីហ្គីនី​ដ៏​សិចស៊ី​មាន​អាយុ ២២​ឆ្នាំ​ហើយ។ ​នាង​ទទួល​បាន​ការ​កោត​សរសើរ​ជា​ច្រើន​ព្រោះ​រូប​រាង និង​មុខ​មាត់​ដូច​ក្មេង​ស្រី។ ​នាង​ជា​សមាជិក​ក្រុម​ម៉ូដែល​នារី​​ជប៉ុន​ឈ្មោះ Hokago Princess។

Nagasawa Marina ​កើត​នៅ​ថ្ងៃ​ទី ៨ តុលា​ ឆ្នាំ ១៩៩៥ កម្ពស់ ១,៥៥​ម៉ែត្រ ហើយ​ឈ្មោះ​ក្រៅ​គេ​និយម​ហៅ Mari Chiu រស់​នៅ​ទីក្រុង Saitama៕