ណែនាំកន្លែងជិតៗ តែស្អាតកប់!! រមនីយដ្ឋានភ្នំកូនសត្វ នៅខេត្តកំពត ទេសភាពស្អាតមិនចាញ់បរទេសឡើយ

0
166

ក្រោយពីខ្មែរក្រហមធ្វើសមាហរណកម្មចុះចូលជាមួយរដ្ឋាភិបាលកាលពីពាក់កណ្ដាលទសវត្សរ៍ឆ្នាំ១៩៩០ មកតំបន់ភ្នំវល្លិ៍ទាំងមូលបានក្លាយចំណុចទាក់ទាញយ៉ាងខ្លាំងពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ឥលូវនេះ តំបន់ភ្នំវល្លិ៍បានប្រែក្លាយជាតំបន់អភិវឌ្ឍន៍ដែលមានពណ៌បៃតង ជាតំបន់ស្ថិតចំកណ្ដាលបេះដូងនៃតំបន់ដំណាំម្រេចដ៏ល្បីល្បាញទូទាំងពិភពលោក។ ក្រៅពីនោះមានចំការស្វាយ ល្ហុង ខ្នុរ ទុរេន និងកសិដ្ឋានចិញ្ចឹមសត្វជាច្រើន។ល។ វាបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅទស្សនាកម្សាន្តឥតមានពេលល្ហែរ។ ប្រសិនបើបានទៅកម្សាន្តនៅទីនោះហើយ ធានាថាមិនចង់ត្រឡប់មកផ្ទះវិញឡើយ។ តោះទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖