មហាអស្ចារ្យ! ឈុតតំណាងជាតិរបស់ Miss Universe កម្ពុជា រឿន ណាត ពិតជាអស្ចារ្យមែន (វីដេអូ)

0
123

ថៃ៖ ប្រិយមិត្តដែលបានតាមដាន កម្មវិធី Miss Universe 2018 កាលពីយប់មិញនេះ គឺជាយប់ពិសេស ដែលបវរកញ្ញាមកពីបណ្តាប្រទេសនានា បាននាំគ្នាបង្ហាញនូវឈុតសម្លៀកបំពាក់តំណាងជាតិរបស់ខ្លួន ដែលឈុតនីមួយៗសុទ្ធតែស្រស់ស្អាត រំលេចទៅដោយអត្ថន័យរបស់ប្រទេសរៀងៗខ្លួន។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ បវរកញ្ញាកម្ពុជា កញ្ញារឿន ណាត បានបង្ហាញភាពជឿជាក់យ៉ាងមុតមាំ ទោះបីជាឈុតរបស់យើងហាក់ដូចជាមានទម្ងន់ធ្ងន់យ៉ាងណាក្តី។

ការដើរម៉ូតនៅក្នុងឈុតតំណាងជាតិ ដែលពោរពេញដោយស្នាមញញឹម កាលពីយប់មិញនេះ បានធ្វើឲ្យមហាជនជាច្រើន ពិតជារំភើបចិត្តយ៉ាងខ្លាំង នៅពេលដែលនាងធ្វើបានយ៉ាងល្អ តាមរយៈសម្រស់ដ៏ស្រស់ស្អាត គួបផ្សំនឹងភាពជឿជាក់ដែលនាងមានផងនោះ។

គួរបញ្ជាក់ផងដែរ ថាឈុតដែលបវរកញ្ញាកម្ពុជា បានគ្រងកាលពីយប់មិញនេះ គឺមានឈ្មោះថា«កម្ពុជាព្រះរាជាណាចក្រអច្ឆរិយ» ដែលបានបង្ហាញពីវប្បធម៌របស់ខ្មែរ ផែនទី ដើមត្នោត ទង់ជាតិ និងប្រាសាទអង្គរវត្ត ដ៏មានអត្ថន័យជ្រាលជ្រៅបំផុត៕

វិដេអូ៖