ចុម! សូម្បីឈាមច្រមុះ ពេលកំពុងផ្សាយផ្ទាល់និយាយពត៌មានហើយ ក៏នៅតែបន្តនិយាយដល់ចប់ (វីដេអូ)

0
283

កូរ៉េខាងត្បូង៖ អ្នកអានព័ត៌មានកីឡាមួយរូប ត្រូវបានអ្នកលេងអ៊ីនធើណេតជាច្រើន មានការកោតសរសើរយ៉ាងខ្លាំង បន្ទាប់ពីរូបលោកហូរឈាមច្រមុះទៅហើយ តែលោកនៅតែបន្តអានព័ត៌មានរហូតដល់ចប់។

អ្នកអានព័ត៌មានអាជីពរូបនេះមានឈ្មោះ Jo Hyun-il ខណៈពេលរូបលោកកំពុងអានព័ត៌មានកីឡាបាល់បោះ NBA កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ  ស្រាប់តែលោកមានអាការហូរឈាមច្រមុះដោយមិនដឹងមូលហេតុ។  ដៃគូរបស់លោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលឃើញលោកហូរឈាមច្រមុះបែបនេះ ប៉ុន្តែលោក Jo Hyun-il នៅតែបន្តធ្វើសេចក្តីអធិប្បាយដូចធម្មតារហូតដល់ចប់កម្មវិធី។

ក្រោយមកវីដេអូរបស់លោក ត្រូវបានចែកចាយនៅលើបណ្តាញសង្គមហ្វេសប៊ុក ហើយមានអ្នកទស្សនាវីដេអូនេះរហូតដល់ ១.៣ លានដង។ មានមនុស្សជាច្រើនមានការកោតសរសើរនូវស្មារតីអាជីពរបស់លោកជាខ្លាំង។  អ្នកខ្លះក៏បាននិយាយថា ហេតុអ្វីក្រុមការងារមិនយកក្រដាសជូតមាត់ឲ្យលោក បើទោះបីជាក្នុងអំឡុងពេលផ្សាយផ្ទាល់ក៏ដោយ។ អ្នកខ្លះទៀតបាននិយាយថា មកពីរូបលោកធ្វើការងារហួសកម្រិត ក្រុមហ៊ុនគួរតែឲ្យរូបលោកឈប់សម្រាកពីរបីថ្ងៃ។

យ៉ាងណាមិញ អ្នកអានព័ត៌មានកូរ៉េរូបនេះបាននិយាយថា តាំងពីរូបលោកកើតមក លោកមិនដែលហូរឈាមច្រមុះទេ នេះគឺជាលើកទីមួយរបស់លោកហើយ។ លោកបានអរគុណដល់អ្នកទស្សនាទាំងអស់ដែលបានបារម្ភពីលោក។ ចំណែកខាងក្រុមហ៊ុន SpoTV បានបញ្ជាក់ថា ម៉ោងធ្វើការរបស់ពួកគេស្របតាមច្បាប់ការងារ ក្រោយពីអ្នកលេងអ៊ីនធើណេតមួយចំនួន បាននិយាយថារូបលោកធ្វើការងារហួសកម្រិត៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖