រាងនៅតែស្រឡូន! ចេន្នី ទោះវ័យក្បែរ ៤០ ឆ្នាំហើយក្ដី តែស្លៀកឈុតប៊ីគីនីនៅស្អាតកប់

0
389

​តារា​ស្រី ចេ​ន្នី បាន​បណ្ដើរ​ស្វាមី​រូប​សង្ហា​លោក Mickey ទៅ​លំហែ​នៅ​តំបន់​សមុទ្រ​កាលពីពេល​ថ្មីៗ​នេះ​ដើម្បី​បន្ថែម​រសជាតិ​ជីវិត​គូ​របស់​ពួកគេ​ឱ្យ​កាន់​តែមាន​អត្ថន័យ ក្នុងនោះ​តារា​ស្រី ចេ​ន្នី ក៏បាន​រំលេច​ខ្លួន​ក្នុង​ឈុត​ប៊ី​គី​នី​យ៉ាង​សិច​ស៊ី និង ទាក់ទាញ ។ មានការ​សរសើរ​ថា ចេ​ន្នី មាន​អាយុ​ក្បែរ ៤០​ ឆ្នាំ​ហើយ​នៅតែមាន​រាង​ស្រ​ឡូ​ន​ស្អាត​មិន​ចាញ់​សិល្បៈ​ពន្លក​ក្រោយ​ទៀត ។​

តារា​សម្ដែង​ជួរមុខរូបនេះ ទោះ​មាន​ស្វាមី​រួចហើយក្ដី តែនាងនៅតែ​ក្ដោប​បាន​ភាព​ទាក់ទាញ​ពី​ក្រសែភ្នែក​មហាជន​ឱ្យ​ដក់ចិត្ត​សម្លឹង មើល​ភាព​រូបរាង​ដ៏​ស្រ​ឡូ​ន​របស់​នាង​មិន​ចង់​ប៉​ព្រិច​ទៀត ។​

​ចេ​ន្នី និង ស្វាមី​វ័យក្មេង បានបង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយគ្នា​ដូច​គូស្នេហ៍​យុវវ័យថ្មីថ្មោង ដែល​ស្ដែង​ឱ្យឃើញ​ពី​សុភមង្គល​ខ្លាំង​គួរឱ្យ​ច្រណែន៕