តោះ! ទៅមើលតារាស្រីៗ ដែលសម្តែង MV តែមួយបទ ធ្វើឱ្យកេរ្តិ៍ឈ្មោះរផ្ទុះល្បីល្បាយខ្លាំង

0
807

ជាការពិតណាស់ អ្នកដែលចូលសិល្បៈ សុទ្ធតែចង់ល្បីល្បាញខ្លាំង និងចង់បានការគាំទ្រពីសំណាក់មហាជន។ ដូច្នេះទើបពួកគេ តែងព្យាយាមធ្វើយ៉ាងណា ដើម្បីឈានទៅរក គោលដៅកំពូល នៅក្នុងវិថីសិល្បៈ។

ប៉ុន្តែក្នុងនោះ ក៏មានតារាមួយចំនួន អាចនិយាយបានថា ជារឿងសំណាងមួយផងដែរ ដែលគ្រាន់តែពួកគេ ចូលថតតែវីដេអូចម្រៀងតែមួយប៉ុណ្ណោះ ពួកគេអាចមានឈ្មោះបោះសម្លេងបានយ៉ាងលឿនបំផុត។ វាគួបផ្សំជាមួយនឹងទេពកោសល្យក្នុងការសម្តែងរបស់ពួកគេ និងរូបសម្រស់ផងដែរ ព្រោះថា បើមិនមានផ្នែកទាំងអស់នេះ គឺប្រាកដជា មិនអាចមានកេរ្តិ៍ឈ្មោះក្នុងសិល្បៈនោះទេ។

ខាងក្រោមនេះជាតារា ៣ដួងដែលល្បីលឿនខ្លាំងដោយគ្រាន់តែថត MV មួយបទដំបូង៖

១) ម៉ូនីកា៖ តារាស្រីរូបនេះ ដំបូងជាតារាម៉ូដែល តែដោយសារតែនាងបានបានថតសម្តែងបទចម្រៀង «អែនអន» តែមួយបទតែប៉ុណ្ណោះ កេរ្តិ៍ឈ្មោះរបស់នាង ក៏ឡើងជាលំដាប់ រហូតពេលនេះ មានម្ចាស់សម្អាងការ ឬម្ចាស់ស្ពត ជាច្រើនបានហៅនាងថតជារឿយៗផងដែរ។

២) ម៉ារី៖ ពីដំបូងឡើយ ស្រីស្អាត ម៉ារី មិនសូវគេស្គាល់ប៉ុន្មានទេ តែដោយសារតែនាង បានថតបទចម្រៀងមួយ បានធ្វើឲ្យសន្ទុះនៃអ្នកស្គាល់នាងឡើងជាលំដាប់។ នៅពេលនេះ នាងក៏មានការមមាញឹកក្នុងការថតឈុតខ្លីៗ បែបកំប្លែងៗផង និងជាថៅកែស្រីវ័យក្មេង លក់ផលិតផលផង។

៣) អាវី៖ តារាហ្វេសប៊ុក និងតារាស៊ិចស៊ី អាវី ដែលនាង កំពុងតែទទួលបានការចាប់អារម្មណ៍ពីហ្វេន។ កាលពីដំបូងឡើយ នាងត្រូវបានគេស្គាល់ខ្លាំងក្នុងសិល្បៈ តាមរយៈបទ «អតីត» ដែលនាងដើរជាតួកាច និងដណ្តើមសង្សារ ពីសុខ សោម៉ាវត្តី ហើយក្រោយមក កេរ្តិ៍ឈ្មោះនាងកាន់តែល្បីៗទៅ៕