បុរសដែលធ្វើការយ៉ាងលំបាកបំផុត ក្នុងឧស្សាហ៍កម្មសិចរបស់ជប៉ុនរកចំណូលបានរហូតដល់ 128.000 ដុល្លារក្នុងមួយខែ

0
2171

ស្ត្រីជាច្រើននៅក្នុងប្រទេសជប៉ុន “ស្គាល់” គាត់ច្រើនជាងមិត្តប្រុស ឬស្វាមីរបស់ខ្លួនទៅទៀត។

ជួបជាមួយស្តេចសិចជប៉ុនលោក Ken Shimuzu អាយុ 38 ឆ្នាំត្រូវបានគេស្គាល់ជាទូទៅថា Shimiken និងបុរសដែលធ្វើការយ៉ាងសកម្មបំផុតនៅក្នុងឧស្សាហកម្មវីដេអូ AV ។

Image result for Ken Shimuzu

Image result for Ken Shimizu

ដឹងទេ? គាត់អាចរកលុយបាន 2,800,000 យេន (32,000 ដុល្លារ) ក្នុងមួយសប្តាហ៍។ គាត់ជាម្ចាស់រថយន្តប្រាំគ្រឿងរួមទាំងរថយន្ត Audi និងភោជនីយនៅដ្ឋានតូក្យូជាច្រើន។

គាត់មិនត្រឹមតែបរិភោគអាហារប្រូតេអ៊ីននោះទេ គាត់ក៏លើកទម្ងន់ដែរជៀសវាង ពីការសេពសុរាហើយស្នាក់នៅយប់ជ្រៅដើម្បីហាត់ឈុតរបស់គាត់។

ក្នុងមួយសប្តាហ៍ដ៏មមាញឹកគាត់អាចថតឈុតឆាក 21 ឈុតឯណោះ ។ ឧស្សាហកម្មសិចឬឧស្សាហកម្ម AV នៅក្នុងប្រទេសជប៉ុនមានតម្លៃប្រមាណជា 28 ពាន់លានដុល្លារ។

Image result for Ken Shimuzu

Image result for Ken Shimuzu sex

ក្នុងអាជីពរយៈពេល 21 ឆ្នាំរបស់គាត់ គាត់បានធ្វើការជាមួយតារាស្រីផ្សេងគ្នាជាង 7.500 នាក់។ គាត់ធ្វើការដោយមិនមានវិស្សមកាលក្នុងរយៈពេលប្រាំពីរឆ្នាំ ហើយគាត់បានថតរឿងចំនួន 7000 រឿង។

Shimiken បានសារភាពថា គាត់មានភាពតានតឹងចំពោះការងារនេះណាស់ ដោយសារតែត្រូវធ្វើការយ៉ាងខ្លាំង ព្រោះមានតែតារាប្រុសសិចប្រហែល 70 នាក់ប៉ុណ្ណោះ បើប្រៀបធៀបទៅនឹងស្រីវិញមានចំនួនជាង 10.000 នាក់ឯណោះ។ គាត់ធ្លាប់បានបង្ហោះនៅលើអ៊ីនធឺណេតថាមានតារាសិចប្រុសនៅជប៉ុនតិចជាងសត្វខ្លា Bengal ទៅទៀត។

Related image

ប៉ុន្តែគាត់បាននិយាយថា ប្រាក់មិនមែនជាអ្វីគ្រប់យ៉ាងនោះទេ។ Shimiken បានសារភាពថាគាត់មិនពេញចិត្តនឹងជីវិតស្នេហារបស់គាត់បែបនេះឡើយ។

គួរបញ្ចាក់ផងដែរ គាត់ធ្លាប់រៀបការ និងជាឳពុកកូនភ្លោះទៀតផង។ អតីតភរិយានិងកូនស្រីរបស់គាត់រស់នៅហុកកៃដូ ហើយគាត់ទៅលេងពួកគេនៅពេលណាដែលគាត់អាចធ្វើបាន។

គាត់បាននិយាយថា “ថ្ងៃណាមួយខ្ញុំនឹងប្រាប់កូនស្រីរបស់ខ្ញុំថា ប៉ាបានជ្រើសរើសអាជីពមួយដែលធ្វើអោយមនុស្សជាច្រើនសប្បាយរីករាយ ហើយខ្ញុំនឹងប្រាប់ពួកគេថាខ្ញុំធ្វើអ្វីមួយដែលនាំមកនូវសន្តិភាពដល់មនុស្សជាច្រើន»។

Related image

Image result for Ken Shimizu

Related image