ជាមនុស្សស្រីម្នាក់ដែលមានមនុស្សប្រុសជាច្រើនតាមស្រលាញ់នាង ចង់បាននាងមកធ្វើជាគូរ ហើយពួកគេទាំងនោះក៏ជាកូនអ្នកមានទ្រព្យសម្បត្តិ ពួកគេមានរូបសម្បត្តិល្អ ពួកគេអាចមើលថែនាង ពួកគេបារម្ភពីនាងគ្រប់ពេល ពួកគេតែងតែលើកទឹកចិត្តនាងនៅពេលដែលនាងមិនសប្បាយចិត្ត តែអ្នកមិនដឹងទេថានៅពេលដែលនាងដឹងថាមានមនុស្សប្រុសតាមស្រឡាញ់នាង នាងពិបាកចិត្តប៉ុនណា?
នាងបានគិតច្រើនណាស់ នាងថែមទាំងបានយំទៀតផងមុននឹងនាងបានជ្រើសរើសយកមនុស្សប្រុសណាម្នាក់អោយមកចូលក្នុងជីវិតរបស់នាង ហើយនាងមិនចង់បានអ្វីច្រើនទេនៅពេលដែលអ្នកបានចូលក្នុងជីវិតរបស់នាងហើយនោះ នាងគ្រាន់តែចង់បានការស្រលាញ់របស់អ្នកដូចថ្ងៃដំបូងដែលអ្នកបានមកចែចង់នាងតែប៉ុណ្ណោះ តើអ្នកដឹងទេថានៅពេលដែលអ្នកបានទុកនាងចោលអោយនៅម្នាក់ឯង អ្នកមិនសូវខ្វល់ខ្វាយពីនាង នាងពិបាកចិត្តខ្លាំងប៉ុនណា?
នាងបានគិតច្រើនណាស់ នាងធ្វើអ្វីមិនបានមានតែការយំរបស់នាងទេដែលអាចធ្វើឲ្យនាងមានអារម្មណ៍ថាធូរស្បើយជាងមុន នាងមានអារម្មណ៍ថាឯកោខ្លាំងណាស់នៅពេលដែលគ្មានអ្នក និងនៅពេលដែលអ្នកមិនខ្វល់ពីនាង ពេលខ្លះអ្នកប្រហែលជាគិតថានាងចូលចិត្តរករឿងអ្នកនាងចូលចិត្តយំនាងតែងតែសុំអ្នកបែកដោយសារតែហេតុផលតូចមួយដោយសារតែនាងចង់ឲ្យអ្នកចាប់នាងអោយជាប់នាងតែងតែរអ៊ូរទាំដាក់អ្នកនៅពេលដែលនាងឈឺម្ដងៗ ដោយសារតែនាងចង់ឲ្យអ្នកមើលថែទាំនាងនាងតែងតែខឹងអ្នកស្តីបន្ទោសអោយអ្នកនៅពេលដែលនាងប្រចណ្ឌអ្នកទាំងដឹងថាអ្នកកំពុងតែហត់នឿយក្នុងការបំពេញការងាររបស់អ្នក តែអ្នកមានដឹងទេថាហេតុអ្វីនាងធ្វើបែបនេះដាក់អ្នក?
មកពីនាងគ្មានអ្នកណាអាចពឹងបានក្រៅពីអ្នក នាងគ្មានមិត្តច្រើនដូចអ្នកទេ នាងមិនរឹងប៉ឹងដូចអ្នកទេ នាងថែមទាំងឈឺច្រើនជាងអ្នកទៀត តែនាងធ្វើរឿងទាំងនេះទៅអ្នកតែម្នាក់បុ៉ណ្នោះគឺដោយសារតែនាងស្រលាញ់អ្នកខ្លាំង