ក្ដុកក្ដួលណាស់! ពេលស្រីពៅដឹងខ្លួនថាត្រូវឃ្លាតឆ្ងាយលែងវិលវិញ​ហើយ​ ស្រីពៅបានហៅម៉ែមកអោបរួចប្រាប់ថា…

0
3431
Loading...

ថៃ៖ លោក ភារុណ ដែលជាបងប្រុសរបស់ ខេមរៈ ស្រីពៅ ខណៈពេលដែលបានយកប្អូនស្រីតំាងពីប្រទេសឥណ្ឌាមករហូតដល់ប្រទេសថៃនោះ លោក ភារុណ បានបង្ហោះសារដ៏រំជួលចិត្ត ដែលបានរៀបរាប់ពីសំដីចុងក្រោយរបស់ប្អូនស្រី រហូតធ្វើឱ្យលោកហូរទឹកភ្នែកដោយមិនដឹងខ្លួន និងភ្ជាប់ជាមួយនឹងសារមួយទៀតដែលបង្ហាញពីអារម្មណ៌ លោកឪពុក និងអ្នកម្តាយ ដោយសរសេរថា “ពេលទៅម៉ែសង្ឃឹមថាកូនពៅនឹងបានជាសះស្បើយវិញ ពេលម៉ែមកវិញ ម៉ែហៅកូនតាមខ្យល់រហូត ម៉ោកូនពៅ តាមម៉ែមកកូន ម៉ែយកកូនទៅផ្ទះយើងវិញ គេកំពង់រង់ចាំកូនគ្រប់គ្នា​​ពៅ តាមម៉ែម៉ោកូន” វាពិតជាក្តុក្តួលរកពាក្យថ្លែងឡើយ ចំពោះការបាត់បង់កូនពៅជាទីស្រលាញ់ចេញពីទ្រូង។

ចំណែកសារមួយទៀត ដែលជាសំដីចុងក្រោយរបស់ស្រីពៅ បន្ទាប់ពីដឹងខ្លួនថា នឹងទៅមិនអាចត្រឡប់មកវិញនោះ រិតតែសង្វេកថែមទៀត ដោយបានរៀបរាប់ថា “ពេលដឹងថាត្រូវឃ្លាតឆ្ងាយ​ហើយ​ អូនពៅហៅម៉ែមកអោប ហើយនិយាយថា

ស្រីពៅ៖ កូននឹកម៉ែណាស់ កូននឹកម៉ែណាស់…
អ្នកម្ដាយ៖ ម៉ែនៅក្បែរកូនហើយតើកូន…
ស្រីពៅ៖ តែកូននៅតែនឹកម៉ែនឹកខ្លាំងណាស់…” លឺដូចនេះកាន់តែអាណិតរហូតហូរទឹកភ្នែក មិនដឹងខ្លួន។

គួរបញ្ចាក់ដែរថា ស្រីពៅ មានជំងឺ៤ឆ្នំាកន្លងទៅហើយ តែទើបតែធ្ងន់ធ្ងរក្នុងរយៈពេល ២ខែកន្លងនេះទេ។