អីយ៉ា! កូនខ្មែរយើងអាចផលិត “មីដុំ រសជាតិល្ពៅ” បានហើយ

0
2602
Loading...

នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ក្នុងបណ្ដាញសង្គមហ្វេសប៊ុក មានរឿងភ្ញាក់ផ្អើលផង ឬរំភើបផង ដោយសារឃើញហ្វេសប៊ុកមួយឈ្មោះ “មីល្ពៅខ្មែរ បាត់ដំបង” បានបង្ហោះរូបភាព អមជាមួយសារ ដែលបង្ហាញថាកូនខ្មែរម្នាក់អាចផលិតមី ដែលមានវត្ថុធាតុដើមចេញពីផ្លែល្ពៅ។ ហើយគាត់ក៏បានបញ្ជាក់ផងដែរថា គាត់បានខិតខំប្រឹងប្រែងអស់រយៈពេលជិត២ឆ្នាំឯណោះ។

ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងរបស់ម្ចាស់ហ្វេសប៊ុកមួយនេះ៖

ខ្ញុំបាទឈ្មោះ គិមវ៉ាង បញ្ចប់ការសិក្សានៅឆ្នាំ២០១៧ នៃសាកលវិទ្យាល័យបាត់ដំបង បរិញ្ញាបត្រជំនាញ វិទ្យាសាស្ត្រចំណីអាហារ។ ខ្ញុំបានសំរេចចិត្តធ្វើមីល្ពៅនេះឡើងក្នុងគោលដៅជួយទិញល្ពៅពីកសិករខ្មែរ នឹងបង្កើតផលិតផលថ្មី ប្លែក ហើយមានរសជាតិខុសគេ ពណ៌ល្ពៅ ក្លិនល្ពៅ រសជាតិល្ពៅ។ ខ្ញុំបានស្រាវជ្រាវនឹងពិសោធន៍អស់រយៈពេលជិតពីរឆ្នាំ។ ខ្ញុំចង់ខ្មែរយើងនឹងជនជាតិផ្សេងទៀតញុាំអាហារដែលលមានសុវត្ថិភាព នឹងមិនប៉ះពាល់ដល់សុខភាព ថែមទាំងជួយដល់សុខភាពទៀតផង។

ជំរាបសួរបាទ ចាប់ពីថ្ងៃនឹងទៅបងប្អូនអាចទិញមីល្ពៅខ្មែរទៅញុាំបានហើយ។ ពណ៌ល្ពៅ ក្លិនល្ពៅ រសជាតិល្ពៅ ឆ្ងុយឆ្ងាញ់។ តម្លៃគឺ ៤៥០០៛ »4500រៀលក្នុងមួយថង់ ហើយមានមីចំនួន ១០ដុំ។ បងប្អូនអាចយកទៅញ៉ំាជាមួយស៊ុបបានណាបាទ។ សូមជួយគាំទ្រផលិតផលខ្មែរយើងផងបាទ ជួយចុចshareផងបាទ អរគុណបាទ ទំនាក់ទំនង 0969568467″៕