Cute កប់! តោះមកស្គាល់កូនភ្លោះស្រី ដែលល្បីល្បាញ មានអ្នកគាំទ្ររាប់លាននាក់នៅជុំវិញពិភពលោក

0
2845
Loading...

បើទោះបីជា ក្មេងស្រីភ្លោះទាំងពីរនាក់នៅក្មេងក្ដីក៏ដោយ តែបើនិយាយពីអ្នកគាំទ្រវិញច្រើនជាងតារាហូលីវូតមួយចំនួនទៀត។

ក្មេងស្រីភ្លោះទាំងពីរនាក់នេះមានឈ្មោះថា Asiya និង Safiya ជាជនជាតិរុស្សុី។ ពួកគេក្មេងក៏ពិតមែន តែពួកគេជាម្ចាស់គណនី Instagram ដែលមានអ្នកគាំទ្រដល់ទៅ 1,6 លាននាក់ឯណា វាពិតជាមិនធម្មតានោះទេ។ ពួកគេត្រូវបានអ្នកលេងបណ្ដាញសង្គមហៅថា “តុក្កតារស់“។

ផ្ទៃមុខដ៏គួរឱ្យក្នាញ់ ជាមួយនឹងសក់ពណ៌ត្នោតបន្តិច ព្រមទាំងស្នាមញញឹមដ៏ស្រស់ស្អាតខ្លាំង បានឆក់យកដួងចិត្តមហាជនជាច្រើន ឱ្យធ្លាក់ក្នុងអន្លង់ស្នេហ៌ គ្រាន់តែឃើញរូបភាពរបស់ពួកនាងជាលើកដំបូងក្ដី។

នៅលើបណ្តាញសង្គមវិញ គេឃើញឪពុកម្តាយជាច្រើនបានចែករំលែករូបថតរបស់ពួកនាងទាំងពីរ អមជាមួយនឹងសារបង្ហាញពីក្ដីប្រាថ្នាចង់បានម្ចាស់ក្សត្រីតូចដ៏គួរឱ្យក្នាញ់ដូច Asiay និង Safiya ចឹងដែរ។

តោះមកមើលកម្រងរូបភាពរបស់ក្មេងស្រីទាំងពីរខាងក្រោមនេះ៖