ថៃ៖ Sornram គឺជាតារាមួយដួង ដែលល្បីល្បាញប្រចាំប្រទេសថៃ យូរឆ្នាំណាស់ ហើយសន្ទុះនៃការគាំទ្រនៅតែខ្លាំងដដែរ។ ប្រសិនបើក្រឡេកទៅមើលជីវិតប្រចាំថ្ងៃរបស់តារាប្រុសរូបនេះវិញ ជាប្រើជីវិតបែបសាមញ្ញបំផុត មិនហាយសូរ ឬហ៊ឺហាដូចតារាផ្សេងៗទៀតឡើយ ។
ជាក់ស្តែង គេតែងឃើញ Sornram ទិញចំណីអាហារញ៉ាំតាមផ្លូវ ញ៉ាំអាហារតាមវាលស្រែ ញ៉ាំអាហារនៅលើកាំជណ្តើរ ចូលញ៉ាំអាហារតាមហាងអាហារតូចៗ ជារៀងរាល់ថ្ងៃ ដោយមិនប្រកាន់ខ្លួនជាតារាល្បីល្បាញឡើយ ។
ជារៀងរាល់ព្រឹក គេតែងតែឃើញលោក Sornram ក្រោកពីព្រលឹមដាក់បាត ចូលចិត្តចែកទានដល់អ្នកក្រីក្រផងដែរ ។ អ្វីទាំងអស់នេះហើយ ដែលបានធ្វើឱ្យអ្នកគាំទ្រនៅតែចាប់អារម្មណ៍ និងនៅតែចូលចិត្តលោក Sornram ដដែល ទោះបីជាលោកមិនសូវថតរឿង ឬថតស្ពតពាណិជ្ជកម្មដូចកាលពីមុនក៏ដោយ។
អ្វីដែលពិសេសសម្រាប់គាត់នៅពេលនេះ គឺលោក Sornram កំពុងត្រៀមខ្លួននឹងក្លាយទៅជាឪពុកកូនដំបូងរបស់គាត់ក្នុងពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីចុះអេតាស៊ីវិលស្របច្បាប់ជាមួយនឹងភរិយាកាលពីថ្ងៃទី ២១ ខែកញ្ញា ២០១៨ កន្លងទៅនេះ៕
សូមទស្សនារូបភាពខ្លះៗរបស់គាត់ខាងក្រោមនេះ៖