ម៉ាត់ណា៎ ម៉ាត់នឹង! សូ ដានីតា សុខចិត្តធ្វើជាកម្មការីនីប្រមូលសំរាម ដោយសារហេតុផងមួយ

0
696

ភ្នំពេញ៖ តារាសម្ដែងស្រី និងពិធីការិនី កញ្ញា សូ ដានីតា ធ្លាប់បានប្រកាសថានឹងចំណាយពេលវេលាផ្ទាល់ខ្លួនដើម្បីធ្វើជាកម្មការិនីប្រមូលសំរាមមួយថ្ងៃ ដែលបានធ្វើឱ្យអ្នកនិយមលេងបណ្ដាញសង្គម មានការចាប់អារម្មណ៍ជាខ្លាំង។

ជាក់ស្ដែង ដូចទៅនឹងអ្វីដែលនាងធ្លាប់ប្រកាស ដោយពេលនេះកញ្ញា សូ ដានីតា បានធ្វើតាមការសន្យាដោយបានចូលរួមប្រមូលសំរាមជាមួយបុគ្គលិកប្រមូលសំរាម គោលបំណងដើម្បីចង់ដឹងពីទុក្ខលំបាករបស់ពួកគាត់ ទង្វើនេះរឹតតែធ្វើឱ្យអ្នកលេងបណ្ដាញសង្គមកាន់តែចាប់អារម្មណ៍យ៉ាងខ្លាំង។

ក្នុងនោះដែរតាមរយៈហ្វេកប៊ុក លោក តាំង គីមសួ ក៏បានសរសេររៀបរាប់ផងដែរថា៖

“សមជាតារាគំរូ សុខចិត្តប្រើជីវិតមួយថ្ងៃរស់នៅបែបកម្មការិនីប្រមូលសំរាម ដើម្បីបង្ហាញទៅដល់បងប្អូនពូមីងមួយចំនួន ដែលតែងតែទុកដាក់សំរាម ដោយគ្មានរបៀបនិងតែងតែបង្ហាញឫកពានៃការរើសអើង ឲ្យមានការអាណិតអាសូរដល់ប្អូនៗ បងៗដែលជាអ្នកប្រមូលសម្រាមផង ពួកគាត់ទទួលរងនូវមេរោគនានាប៉ះពាល់ដល់សុខភាពរួចទៅហើយ សូមកុំធ្វើឲ្យពួកគាត់ទទួលការប៉ះពាល់បញ្ហាផ្លូវចិត្តបន្ថែមទៀតអី សាកគិតទៅមើល បើគ្មានពួកគាត់ទេ ពួកយើងប្រាកដជារស់នៅទីក្រុងនរកជាក់ជាមិនខាន ខ្ញុំសរសើរគាត់មិនមែនដោយសារតែជាអ្នករាប់អានគ្នាទេ។សូមរង់ចាំទស្សនាវីដេអូនៅពេលឆាប់ៗខាងមុខនេះ។ អរគុណប្អូនស្រី សូ ដានីតា ដែលគិតគូរហើយចូលរួមលើកទឹកចិត្តពួកគាត់” ៕

Loading...