ចុមយក្ស! សង្ក្រាន្តជុំមិត្ត មើលត្រូវសប្បាយអស់ទាស់ ហើយនារីៗស្រស់ៗចូលរួមច្រើនទៀត (មានរូបភាពច្រើន)

0
2935
Loading...

ហ្វេសប៊ុក៖ ពិធី​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​ កាន់តែខិតជិតឈាន​ចូលមកដល់ហេីយ​ គឺចាប់ពី​ថ្ងៃ​ទី១៤​ ដល់១៦​ ខែមេសា​ ខាងមុខនេះ ។ យើងសង្កេតឃើញថា នៅតាមតំបន់មួយចំនួន ជាពិសេសសាលា តែងតែប្រារព្ធធ្វើកម្មវិធីសង្ក្រាន្ត ឬបុណ្យភូមិ ដើម្បីអបអរមុនថ្ងៃចូលឆ្នាំឈានចូលមកដល់ ដេីម្បី​ចូលរួម​ជួបជុំ និង​លេង​ល្បែង​កម្សាន្ត​បែប​ប្រពៃណី​។

ជាក់ស្តែង​ កាលពីថ្ងៃទី៣០ និង៣១ ខែមីនា​ ឆ្នាំ២០១៩ គេសង្កេត​ឃើញមានមិត្ត​ៗយុវវ័យ​ជាច្រើន បាននាំគ្នាចូលរួម​ក្នុង​កម្មវិធី “​សង្រ្គាន​ជុំមិត្ត” ដែលបានរៀបចំធ្វើឡើងនៅ វិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ ក្រោម​ប្រធាន​បទ “យុវជន និង​វប្បធម៌”​។

បើតាម​រយៈ​គណនី​ហ្វេសប៊ុក​ឈ្មោះ​ V-Media Studio បាន​ធ្វើការ​បង្ហោះ​នូវ​ទិដ្ឋភាព​ក្នុង​កម្មវិធី​សង្រ្គាន​ទាំង​មូល​ ដោយមាន​រូប​ភាព​ស្រស់​ស្អាត​ជាច្រើន​ ដែលជាការចូលរួមពីសំណាក់បងប្អូន​ប្រជាជន​ខ្មែ និងយុរវវ័យជាច្រើន បង្ហាញនូវភាពសប្បាយរីករាយយ៉ាងខ្លាំង​។

ដេីម្បី​ជ្រាប​ឲ្យ​កាន់តែ​ច្បាស់​ សូមទស្សនា​នូវ​កម្រង​រូប​ភាព​ជាច្រើនខាងក្រោមនេះ៖