កុំចេះតែហ៊ាន! ABA ទៀតហើយ… មានករណីដកលុយក្លែងក្លាយចេញពី ATM ដល់ពេលឆែកកាម៉េរ៉ាសុវត្ថិភាព ទើបដឹងថាបន្លំ

0
1898
Loading...

កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង០៩ និង៣០នាទី ជនសង្ស័យបានមកធ្វេីការដកលុយពីទូរ ATM ក្នុងធនាគារ ABA ដែលមានទីតាំងផ្ទះលេខ៦៨ ផ្លូវលេខ១៣៦ កែងផ្លូវ៥៣ ភូមិ១ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ដោយជនសង្ស័យបានដកលុយចំនួន១០០ដុល្លារ ចេញពីទូរ ATM បានហេីយ ក៍យកលុយ១០០ដុល្លារនោះមកបង្ហាញដល់បុគ្គលិកធនាគារ ហេីយបានប្រាប់ថាជាលុយក្លែងក្លាយ ពេលនោះបុគ្គលិកធនាគារ បានពិនិត្យលុយក្លែងក្លាយនោះ និងនិយាយប្រាប់ជនសង្ស័យថា ចាំជួយឆែកមេីលរឿងនេះអោយ និងអោយជនសង្ស័យត្រលប់ទៅវិញសិន ចាំរសៀលម៉ោង៣ ចាំមកធនាគារដើម្បើដោះស្រាយ ។ ពេលនោះជនសង្ស័យក៍បានចេញទៅបាត់ទៅ បន្ទាប់មក ខាងធនាគារបានត្រួតពិនិត្យ និងឆែកកាម៉េរ៉ាសុវត្ថិភាពមេីលទេីបដឹងថា ជនសង្ស័យលួចបន្លំយកលុយក្រដាស់១០០ដុល្លារក្លែងក្លាយ ចេញពីកាបូបស្ពាយព៌ណខ្មៅមកកាន់បន្លំបង្ហាញបុគ្គលិកធនាគារ ABA ថាជាលុយដុល្លារដែលដកបានពី ATM នោះ ជាលុយដុល្លារក្លែងក្លាយ ។

ពេលជនសង្ស័យត្រលប់មកវិញ នៅម៉ោង៣ រសៀល ខាងធនាគារបានសួរនាំ និងបានបេីកកាម៉េរ៉ាសុវត្ថិភាពឱ្យមើល ទេីបជនសង្ស័យបានសារភាពថាខ្លួនពិតជាមកធ្វេីការបន្លំពិតប្រាកដមែន ។

ជនសង្ស័យរូបនេះ ត្រូវបាននាំខ្លួន និងវត្ថុតាងលុយក្លែងក្លាយ យកមកប្រគល់ជូនកំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារថ្មីទី៣ដេីម្បីធ្វេីការសាកសួរ ហើយក៏បានសារភាពចំពោះមុនសមត្ថកិច្ចផង ។ សមត្ថកិច្ចបានកសាងសំនុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីអនុវត្តន៍តាមនិតិវិធីនៃច្បាប់។

គួរបញ្ជាក់ផងដែរថា ជនសង្ស័យត្រូវបានស្គាល់ឈ្មោះថា HOFER PETER ភេទប្រុស អាយុ៦៤ឆ្នាំ ជនជាតិស្វីស កាន់លិខិតឆ្លងដែនលេខ X៤៥៨០៨៤៤ ជាអ្នកទេសចរណ៍ ស្នាក់នៅផ្ទះសំណាក់ Velkommen ផ្ទះលេខ១៧ ផ្លូវលេខ១៤៤ ភូមិ៥ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានី ភ្នំពេញ។

វត្ថុតាងចាប់យកបានលុយក្រដាស់១០០ដុល្លារក្លែងក្លាយមួយសន្លឹក លុយដុល្លារចំនួន១១៦ដុល្លារ និងលុយថៃចំនួន៥២៤០បាត លុយខ្មែរ២មុឺនរៀល លិខិតឆ្លងដែន១ក្បាល ទូរសព្ទ័ដៃម៉ាក Xiami ពណ័ខ្មៅចំនួនមួយគ្រឿងវ៉ែនតាចំនួន២ ថ្នាំពេទ្យមួយចំនួន កាតATM ចំនួន៤ កាតសំគាល់ខ្លួនចំនួន៣ ប្រអប់ដាក់កាតចំនួន១ បណ្ណ័បេីកបរអន្តរជាតិចំនួន១ កាបូបស្ពាយពណ័ខ្មៅចំនួន១ (ជារបស់ជនសង្ស័យ)៕

👨‍✈️👩‍✈️អធិការដ្ឋាននគរបាលខណ្ឌដូនពេញ 💢ស្តីពីករណីឆបោក​ (បន្លំក្រដាស់ប្រាក់ដុល្លារក្លែងក្លាយប្រភេទ100$(មួយរយដុល្លារ)**************💢នៅថ្ងៃទី06 ខែមេសា​ ឆ្នាំ2019 វេលាម៉ោង09និង30នាទី នៅចំនុចទូរATM ធនាគារABAទីតាំងផ្ទះលេខ68 ផ្លូវលេខ53 កែងផ្លូវលេខ136 ភូមិ1 សង្កាត់ផ្សារថ្មី3 ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ បង្ករឡេីងដោយជនសង្ស័យម្នាក់ឈ្មោះ HOFER PETER ភេទប្រុស អាយុ64ឆ្នាំ ជនជាតិស្វីស កាន់លិខិតឆ្លងដែនលេខ X4580844 មុខរបរ ទេសចរណ៍ ស្នាក់នៅផ្ទះសំណាក់ Velkommen ផ្ទះលេខ17 ផ្លូវលេខ144 ភូមិ5 សង្កាត់ផ្សារកណ្តាលទី1 ខណ្ឌដូនពេញ រាជធានី ភ្នំពេញ។💢ជនរងគ្រោះឈ្មោះ ឡេង លីហៀង ភេទប្រុស អាយុ28ឆ្នាំស្នាក់នៅផ្ទះលេខ50 ផ្លូវលេខ930 ភូមិ11 សង្កាត់ផ្សារដេីមគរ ខណ្ឌទួលគោក រាជធានី ភ្នំពេញ (តំណាងធនាគារABA)។💢វត្ថុតាងចាប់យកបានលុយក្រដាស់100ដុល្លារក្លែងក្លាយចំនួន01សន្លឹក .លុយដុល្លារចំនួន116$ និងលុយថៃចំនួន5240បាត .លុយខ្មែរចំនួន២មុឺនរៀល.លិខិតឆ្លងដែន01ក្បាល.ទូរសព្ទ័ដៃម៉ាកXiami ពណ័ខ្មៅចំនួន01.វ៉ែនតាចំនួន02.ថ្នាំពេទ្យមួយចំនួន.កាតATMចំនួន04.កាតសំគាល់ខ្លួនចំនួន03.ប្រអប់ដាក់កាតចំនួន01.បណ្ណ័បេីកបរអន្តរជាតិចំនួន01.កាបូបស្ពាយពណ័ខ្មៅចំនួន01 (ជារបស់ជនសង្ស័យ)៕💢ដំណេីររឿងហេតុ:​ នៅថ្ងៃទី6ខែមេសាឆ្នាំ2019 វេលាម៉ោង09និង30នាទី ជនសង្ស័យបានមកធ្វេីការដកលុយពីទូរATM ក្នុងធនាគារABA ដែលមានទីតាំងផ្ទះលេខ68 ផ្លូវលេខ136កែងផ្លូវ53 ភូមិ1សង្កាត់ផ្សារថ្មី3 ខណ្ឌដូនពេញ ដោយជនសង្ស័យបានដកលុយចំនួន100$(មួយរយដុល្លារ)ចេញពីទូរATM បានហេីយ ក៍យកលុយ100ដុល្លារនោះមកបង្ហាញដល់បុក្គលិកធនាគារ ហេីយបានប្រាប់ថាជាលុយក្លែងក្លាយ ពេលនោះ ជនរងគ្រោះ(តំណាងធនាគារ) បានពិនិត្យលុយក្លែងក្លាយនោះ និងនិយាយប្រាប់ជនសង្ស័យថា ចាំជួយឆែកមេីលរឿងនេះអោយ និងអោយជនសង្ស័យត្រលប់ទៅវិញសិនចាំល្ងាចម៉ោង15និង00នាទីចាំមកដោះស្រាយជូន ពេលនោះជនសង្ស័យក៍បានចេញទៅបាត់ទៅ បន្ទាប់មក ជនរងគ្រោះ បានត្រួតពិនិត្យ និងឆែកកាម៉េរ៉ាសុវត្ថិភាពមេីលទេីបដឹងថា ជនសង្ស័យលួចបន្លំយកលុយក្រដាស់100ដុល្លារក្លែងក្លាយចេញពីកាបូបស្ពាយព៌ណខ្មៅមកកាន់បន្លំបង្ហាញបុគ្គលិកធនាគារABAថាជាលុយដុល្លារដែលដកបានពីATMនោះជាលុយដុល្លារក្លែងក្លាយរហូតដល់ម៉ោង15និង00នាទីក៍ជនសង្ស័យត្រលប់មកវិញ ក៍ជនរងគ្រោះបានធ្វេីការសួរនាំ និងបេីកអោយមេីលកាម៉េរ៉ាសុវត្ថិភាពទេីបជនសង្ស័យបានសារភាពថាខ្លួនពិតជាមកធ្វេីការបន្លំពិតប្រាកដមែន បន្ទាប់មកជនរងគ្រោះបានធ្វេីការនាំខ្លួនជនសង្ស័យ និងវត្ថុតាងលុយ100ដុល្លារក្លែងក្លាយយកមកប្រគល់ជូនកំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារថ្មីទី3ដេីម្បីធ្វេីការសាកសួរ។💢ចំពោះមុខ កំលាំងជំនាញបានក៏សាងសំនុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីអនុវត្តន៍តាមនិតិវិធីនៃច្បាប់។

Posted by ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ on Saturday, April 6, 2019