អ្នកនាង កែវ ស្រីនាង ជាតារាសម្តែងស្រីដ៏មានប្រជាប្រិយភាព ត្រូវបានអ្នកគាំទ្រជាច្រើន ដោយសារតែរូបសម្រស់ពិធម្មជាតិ ព្រមទាំងទេពកោសល្យសម្ដែងរបស់នាង ។ ប៉ុន្តែនាងមិនសូវមិនមុខក្នុងវិស័យសិល្បៈឡើយ ក្នុងរយៈពេលចុងក្រោយនេះ បន្ទាប់ពីសាងគ្រួសារមក ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺសម្រស់របស់នាង នូវតែស្រស់ស្អាត និងក្មេងជាវ័យដដែល។
តែបើងាកមកមើលសម្រស់របស់កូនស្រីជាទីស្រលាញ់ របស់តារារូបនេះវិញ ក៏មិនចាញ់ម្ដាយឡើយ ដែលមុខមាត់ដ៏ស្រស់ស្អាតរបស់នាង ហាក់កាត់ទៅរកម្ដាយខ្លាំងតែម្តង ធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ និងសរសើរផងដែរ ។
ទន្ទឹមនេះ រូបភាពប៉ុន្មានត្រូវបានបង្ហោះក្នុងសម្លៀកបំពាក់ និងការតែងខ្លួនដូចគ្នានោះ អ្នកគាំទ្រជាច្រើនបាននាំគ្នាសរសើរដល់នាងគ្រប់គ្នាថា នាង និងកូនស្រីប្រៀបបីដូចជាកូនភ្លោះអីចឹង ជាពិសេសនោះគឺសម្រស់របស់ កែវ ស្រីនាង ដែលមើលទៅនៅតែក្មេងជាងវ័យ ៕
ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពរបស់ពួកគេខាងក្រោមនេះ៖