សម្រស់របស់តារាស្រីចិន តែងតែទទួលបានការចាប់អារម្មណ៍គ្រប់ពេល។ ភាពល្បីល្បាយរបស់ពួកគេមិនត្រឹមតែដោយសារទេពកោសល្យតែមួយមុខនោះទេ គឺត្រូវពឹងលើសម្រស់ផងដែរ។ គ្រាន់តែថា តារាស្រីខ្លះត្រូវពឹងទៅលើការតុបតែងខ្លួនខ្លាំងបន្តិច និងផលិតផលល្អសម្រាប់បន្ថែមសម្រស់។ ខាងក្រោមនេះជាភាពខុសគ្នាខ្លះៗ នៅពេលមិនទាន់តុបតែង និងតុបតែងរួចហើយ៖
១. នៅពេលមិនបានតុបតែងមុខ ស្បែករបស់នាងត្រចៀកកាំ មិនសូវជាភ្លឺថ្លានោះទេ ប៉ុន្តែស្បែករលោងស្អាតល្អ និងទំរង់មុខរបស់នាងនូវតែជាក្ដីស្រមៃរបស់ស្ត្រីជាច្រើន។
២. Fan Bing Bing មានស្បែករលោងល្អណាស់ ប៉ុន្តែប្រហែលជាមកពីថតមិនចំប្លង់ទើបឃើញបែបនេះ។
៣. Angelababy បានធ្វើឱ្យមហាមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលបានឃើញមុខមានស្បែកខ្មៅស្រអាប់ និងហាក់គ្មានជីវិតជីវ៉ា ។ ទោះបីជាយ៉ាងណាក៏នាងមានទំរង់មុខលក្ខណៈពិសេសដែរ។
៤. Zhao Le Ying ដោយគ្មានការតុបតែងមុខ នាងនៅតែមើលទៅស្រស់ស្អាត។
៥. វាហាក់ដូចជាការតុបតែងមុខជួយឱ្យលោក Gong Li បង្ហាញពីលក្ខណៈពិសេសនៃផ្ទៃមុខរបស់នាង ។
៦. រូបថតរបស់ Duong Ming ហាក់មិនសូវប្លែកប៉ុន្មានទេ មុននិងក្រោយតុបតែង ព្រោះមើលឃើញថាស្បែករបស់នាងសរលោងដដែល។
៧. Luu Thi Thi មានភាពលេចធ្លោជាងគេ ដោយសារតែការតុបតែងមុខរបស់នាង ប៉ុន្តែសម្រស់ធម្មជាតិរបស់នាងមានអន់ឯណា។
៨. ជាមួយនឹងស្បែកខ្មៅងងឹត និងមុខគ្មានជីវិតជីវ៉ា ប្រហែលជា Li Bingbing នឹងធ្វើឱ្យមនុស្សជាច្រើនភ្ញាក់ផ្អើល។
៩. Liu Yifei ជាមួយស្បែកភ្លឺរលោងលេចឡើងនៅក្នុងព្រឹត្តិការណ៍ផ្សេងៗ ចំណែករូបភាពមិនទាន់តុបតែងមួយនេះដោយសារតែថតដោយសារគ្មានពន្លឺគ្រប់គ្រាន់។
១០. Lam Tam Nhu មានទំនុកចិត្តយ៉ាងខ្លាំង នៅពេលបង្ហាញពីមុខមាត់របស់នាង។ ហេតុផលនេះគឺដោយសារតែនាងមានភ្នែកធំ និងស្បែកស្អាតល្អឥតខ្ចោះ តែយ៉ាងផលិតផលតុបតែងពិតជាជួយនាងបានច្រើន។
១១. សិល្បករវិចិត្រករ Quan Chi Lam មើលទៅមានវ័យចំណាស់បន្តិចហើយ នៅពេលគាត់មិនបានតុបតែងខ្លួន។
១២. មុខមាត់របស់ Ton Le ខុសស្រឡះ នៅពេលស្លៀកពាក់និងតុបតែងខ្លួន។
១៣. ត្រូវបានគេដាក់ឈ្មោះថាជា “សម្រស់មិនសូវបាន តែស្អាត” នៅពេលដែលប្រើគ្រឿងតុបតែង មុខរបស់ Tran Kieu An មើលទៅដូចជាវ័យក្មេងកាន់តែច្រើន ដូចវ័យ 20 ឆ្នាំអីចឹង។
១៤. នៅពេលដែលមិនប្រើគ្រឿងតុបតែងមុខ មុខរបស់ Zheng Sang ហាក់ដូចជាមនុស្សអត់មានកម្លាំងភ្នែករាងខ្មៅបន្តិច។