ហ្វេសប៊ុក៖ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នឹងចូលមកដល់ហេីយ នៅសល់តែមួយសប្តាហ៍ទៀតនោះទេ។ ក្នុងនោះដែរមុនពិធីចូលឆ្នាំចូលមកដល់គេសង្កេតឃើញថា នៅតាមវត្ត សាលា និងតំបន់មួយចំនួន មានរៀបពិធីស្វាគមន៌មុនថ្ងៃចូលឆ្នាំមកដល់ ដូចជាបុណ្យ សង្ក្រាន្ត ជាដើម ដើម្បីលេងល្បែងប្រជាប្រិយ និងរាំលេងកំសាន្ត ។យើងសង្កេតឃើញថាមានបងប្អូនជនរួមជាតិខ្មែរ ជាពិសេសយុវវ័យចូលរួមយ៉ាងច្រើនកុះករ ។
ជាក់ស្តែង នាថ្ងៃទី០៥ ដល់ទី៧ ខែមេសា ឆ្នាំ២០១៩នេះ សង្រ្គាន្តខណ្ឌពោធិ៍សែនជ័យ វិទ្យាល័យជម្ពូវ័ន ក៏បានរៀបចំកម្មវិធីផងដែរ ក្នុងនោះមានការចូលរួមយ៉ាងច្រើនកុះករ ជាពិសេសមិត្តៗយុវវ័យ និងស្រីស្អាតៗជាច្រេីន ដោយមានការលេងល្បែងប្រជាប្រិយខ្មែររាំលេងកម្សាន្ដជាមួយតារាចម្រៀងជាច្រើនរូប ។ លើសពីនេះ ក៏មានការតាំងបង្ហាញស្ដង់អាហារ ពិពណ៌សម្មិតផលសិស្សបច្ចេកទេសទាំង ២ជំនាន់ រួមជាមួយការកម្សាន្តជាច្រើនទៀត ។
ហើយអ្វីកាន់តែពិសេសនោះ នឹងកំពុងតែទទួលបានការចាប់យ៉ាងខ្លាំង នៅក្នុងថ្ងៃសង្ក្រាន្តវិទ្យាល័យជម្ពូវ័ននោះ គឺកម្រងរូបរបស់នារីដ៏ស្អាតម្នាក់ ដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម៕
ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាកម្រងរូបភាព និងវីដេអូខាងក្រោម៖
សូមទស្សនាវីដេអូខាងក្រោម៖