ញ៉ាក់សាច់! មន្ត្រីយោធាស័ក្តិ២ បាញ់ ១០គ្រាប់លេង បង្អួតស្រីស្នេហ៍ផ្អើលក្រុងសែនមនោរម្យ

0
992
Loading...

ខេត្តមណ្ឌលគិរី៖ នាព្រឹកវេលាម៉ោង៥ និង៣០នាទី ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩ មានករណីលោកយោធាពាក់ស័ក្តិ២ បានទាញកាំភ្លើងបាញ់ចំនួន១០គ្រាប់ គម្រាមនិងបង្អួតស្រីស្នេហ៍ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ រឿងហេតុនេះបានកើតឡើងត្រង់ចំណុច មុខផ្សារប៉េងឃុន ក្នុងភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

បើតាមប្រភពព័ត៌មានមួយបានឱ្យដឹងថា យោធាម្នាក់នោះឈ្មោះ ប៉ែង សុភាព ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ ដែលស្រុកកំណើតនៅ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ។ បច្ចុប្បន្នជនបង្ករស់នៅ ភូមិបន្ទាយចាស់ ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា មូលហេតុដែលបង្កឱ្យមានការផ្ទុះអាវុធកើតឡើង ដោយសារតែខឹងស្រីស្នេហ៍ដកសោរឡាន ក៏កើតជារឿងក្តៅស្លឹកត្រចៀកនេះកើតឡើង។ ករណីខាងលើសមត្ថកិច្ចនគរបាលក៏បានប្រគល់ខ្លួនជនបង្ក ទៅខាងកម្លាំងកងរាជអាវុធហត្ថជាអ្នកចាត់ការបន្តតាមនីតិវិធី៕