Loading...
ហ្វេសប៊ុក៖ បើយោងតាមគណនីយហ្វេសប៊ុកឈ្មោះ Nakrak Neakky បានឱ្យដឹងថា គ្រូបង្ហាត់យុទ្ធក្រមខម បានបាត់បង់ជីវិត នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ ២០១៩នេះ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍នៅខេត្តព្រះវិហារ ដោយមានឈាមកកក្នុងខួរក្បាល។
ខាងក្រោមនេះជាខ្លឹមសាររបស់គណនី Nakrak Neakky បានបង្ហោះ អមដោយរូបភាពជាច្រើនសន្លឺក៖
“ការខិតខំតស៊ូលះបង់គ្រប់បែបយ៉ាងតាំងពីបាតដៃទទេ ខិតជិតទៅរកភាពជោគជ័យហើយ ហេតុអីមិនអាចនៅត្រេកអរនូវអ្វីដែលខ្លួនបានធ្វើ។ បច្ចុរាជហេតុអីផ្តាច់យកជីវិតមនុស្សល្អបែបនេះ? សូមបងប្រុសទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ សូមកុសលផលបុណ្យបងដែលបានលះបង់ដើម្បីជាតិ វប្បធម៌ នៅក្នុងជាតិនេះជួយរុញច្រានបងទៅក្នុងជាតិខាងមុខកុំឲ្យអភព្វ័ដូចជាតិនេះ” ប្រភព៖ Nakrak Neakky