ទំនាយ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​ បានបង្ហាញថា​អំបិល​ឆ្នាំនេះ​នឹង​ឡើងថ្លៃ​ ​ដោយសារតែ

0
1251
Loading...

គួរឱ្យដឹងផងដែរថា ថ្ងៃ​មហាសង្ក្រាន្ត​នឹង​ចូល​មកដល់​នៅ​ថ្ងៃ​អាទិត្យ​ ​១០​ ​កើត​ ​ខែ​ចែត្រ​ ​ត្រូវ​នឹង​ថ្ងៃ​ ​១៤​ ​ខែមេសា​ ​គ.ស​ ​២០១៩​ ​វេលា​ម៉ោង​ ​១៥​ ​និង​ ​១២​ ​នាទី​ ​។​ ​

បើតាម​ទំនៀម​តាំងពី​បុរាណ​រៀងមក ​ពីធី​បុណ្យចូលឆ្នាំ​ខ្មែរ​មាន​រយៈពេល​ ​៣​ ​ថ្ងៃ​ ​ដែល​ថ្ងៃ​ដំបូង​ជា​ថ្ងៃ​មហាសង្ក្រាន្ត​​ ​ថ្ងៃទី២​ ​ជា​ថ្ងៃ​​វន​បត​​ និង​ថ្ងៃទី៣​ ​ជា​ថ្ងៃឡើងស័ក​ ​។​ ​តាម​សៀវភៅ​មហាសង្ក្រាន្ត​របស់​ឯកឧត្ដម​ ​អ៊ឹម​ ​បុរិន្ទ​ ​អគ្គ​លេខាធិ​កា​រង​ ​គណៈកម្មាធិការ​រៀបចំ​បុណ្យជាតិ​ ​អន្តរជាតិ​ ​គណៈកម្មការ​ស្រាវជ្រាវ​វិជ្ជា​ហោរាសាស្ត្រ​ ​និង​ ​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​។

ទំនាយ​តាម​ថ្ងៃ​សង្ក្រាន្ត​បង្ហាញដូច​ខាងក្រោម​នេះ៖​

ទំនាយ​ថ្ងៃ​មហាសង្ក្រាន្ត​ (ថ្ងៃទី១) ​៖​ ​ថ្ងៃចូលឆ្នាំ​ ​ត្រូវ​នឹង​ថ្ងៃអាទិត្យ​ ​ទំនាយ​ថា​ ​ឆ្នាំនេះ​ការ​ធ្វើស្រែ​ពុំសូវ​បានផល​ល្អ​ឡើយ​ ​។​ ​

​ទំនាយ​ថ្ងៃ​វ័នបត​ (ថ្ងៃទី២) ​៖​ ​ថ្ងៃ​កណ្ដាល​ត្រូវ​នឹង​ថ្ងៃ​ចន្ទ​ ​ទំនាយ​ថា​ ​ឆ្នាំនេះ​អំបិល​នឹង​ឡើងថ្លៃ​ ​ជំទាវ​ ​ខុ​ណ្នាង​ ​នឹង​ក្ដៅក្រហាយ​ចិត្ត​ ​ប្រជា​នុរា​ស្ត្ររមែង​នឹង​កើត​គ្រុន​រងា​រ​ជាអនេក​ ​។​ ​

​ទំនាយ​ថ្ងៃឡើងស័ក​ (ថ្ងៃទី៣)៖​ ​ថ្ងៃ​ចុងក្រោយ​ ​ត្រូវ​នឹង​ថ្ងៃអង្គារ​ ​ទំនាយ​ថា​ ​ឆ្នាំនេះ​រាជ​អាមាត្យ​ ​មន្ត្រី​ ​តូច​ ​ធំ​ ​នឹង​ប្រកបដោយ​សេចក្ដីសុខ​ត្រជាក់​ត្រជុំ​ ​ព្រមដោយ​ទ្រព្យសម្បត្តិ​បរិបូណ៌​ ​ទោះបីជា​មានការ​ប្រយុទ្ធ​តស៊ូ​ជាមួយ​ពួក​បច្ចាមិត្ត​ ​៕ ប្រភព ៖ សៀវភៅមហាសង្ក្រាន្តរៀបរៀងដោយ ឯកឧត្ដម អ៊ឹម បុរិន្ទ