ហ្វេសប៊ុក៖ រំលឹកបន្តិចថា ប៉ុន្មានថ្ងៃមុននេះលោកបណ្ឌិត សុខ ទូច បានបន្លំខ្លួនធ្វើជាអ្នករត់ម៉ូតូឌុប ដើម្បីចង់ដឹងពីមុខរបររត់ម៉ូតូឌុប រកកម្រៃបានប៉ុន្មាន ក្នុងមួយថ្ងៃ ។ ទោះជាយ៉ាងណា លោកមិនត្រូវបានប្រជាពលរដ្ឋព្រមជិះជាមួយឡើយ ដោយគ្រាន់តែឃើញមុខបាត់។
ចំពោះរឿងនេះ ស្រាប់តែឯកឧត្ដម ពេជ្រ ស្រស់ ដែលជាសមាជិកជាន់ខ្ពស់ នៃស្ថាប័នឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់មកពីគណៈបក្ស យុវជនកម្ពុជា បានធ្វើការបញ្ចេញមតិ ដោយបង្ហោះសារលើបណ្ដាញសង្គមកាលពីថ្ងៃទី ៨ ខែមេសា ម្សិលមិញនេះថា៖
”ខ្ញុំធ្លាប់ជិះម៉ូតូឌុប គឺជិតកន្លះជីវិតហើយ ទើបតែឃើញម៉ូតូឌុបលោកបណ្ឌិតយកសុទ្ធតែ Suzuki Let មកឌុបអ្នកដំណើរ ឬក៏ឲ្យសមងារជាបណ្ឌិតទៅណ៎…..? បើចង់ដើរតួរសម្តែងគួរលោកបណ្ឌិតទៅរៀនសម្តែងនៅសាលាវិចិត្រសិល្បៈឲ្យបាន ១ ទៅ ២ វគ្គសិនចាំចេញមកសម្តែង ទើបមើលទៅសមបន្តិច បើមិនចូលសាលាសម្តែង ចេញមក គឺ ឆ្គងណាស់លោកបណ្ឌិតអើយ ហឹម…បើលោកបណ្ឌិតចង់ដឹងពីជីវិតអ្នករត់ម៉ូតូឌុបសូមលោកបណ្ឌិតមកសួរខ្ញុំ ព្រោះខ្ញុំមានសមាជិកជាអ្នករត់ម៉ូតូឌុបច្រើនណាស់” ៕