Loading...
ថៃ៖ ចំពោះបងប្អូនទស្សនិកជន អ្នកនិយមទស្សនារឿងថៃ ច្បាស់ជាស្គាល់តារាសម្ដែងប្រុស ALek Teeradetch មិនខាន ជាតារាក្រមិចក្រមើម ដែលលោកកំពុងទទួលបានជោគជ័យក្នុងវិស័យសម្ដែងភាពយន្តថៃ។
កាលពីថ្មីៗនេះ តារាប្រុសរូបនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយបង្ហោះនូវរូបថតមួយសន្លឹករបស់ខ្លួន ដែលជារូបថត កាលពីសម័យនៅរៀន ដោយមុខមាត់របស់លោកមានការប្រែប្រួលខ្លាំង ខុសពីឥឡូវនេះ ដែលធ្វើឲ្យអ្នកគាំទ្រមើលសឹងតែមើលមិនស្គាល់តែម្តង។ តែអ្នកគាំទ្ររបស់គាត់ថា Alek ពីមុននិងបច្ចុប្បន្ន មើលទៅក៏មានភាពគួរឲ្យស្រលាញ់ដូចគ្នា។
គួរឱ្យដឹងផងដែរ ALek Teeradetch ដែលបច្ចុប្បន្ននេះ លោកកំពុងមានស្នេហា ជាមួយនឹងតារាសម្តែងស្រីរួមទ្រនំ គឺកញ្ញា Toey Jarinporn ផងដែរ ៕