ទីបំផុត! ឪពុកជនរងគ្រោះ ទទួលបានម៉ូតូវិញហើយ ដោយសមត្ថកិច្ចប្រគល់ជូនដល់ផ្ទះរបស់គាត់តែម្ដង

0
983
Loading...

រំលឹកឡើងវិញបន្តិចកាលពីថ្ងៃទី៨ ខែមេសា គណនីលោក ជា ហ៊ាន បានសរសេរសារក្ដុកក្ដួលមួយពាក់ព័ន្ធនឹងម៉ូតូរបស់កូនគាត់ ដែលបានស្លាប់បាត់បង់ជីវិតដោយគ្រោះថ្នាក់ចរាចរណ៍នោះ ត្រូវបានសមត្ថកិច្ចរក្សាទុក ដោយមិនទាល់បានប្រគល់ឱ្យគាត់វិញ ទោះតុលាការសម្រេចប្រគល់ឱ្យគាត់វិញក៏ដោយ ។

ក្នុងនោះគាត់សរសេររៀបរាប់ថា៖ “ខ្ញុំពិតជាអសមត្ថិភាពណាស់ គេបុកកូនស្លាប់ហើយម៉ូតូដែលតុលាការសំរេចអោយហើយយកមកវិញមិនបាន ទៅជួបសមត្ថកិច្ចម្តងៗដូចទៅសុំទានគេចឹង ខ្ញុំសុខចិត្តចោលម៉ូតូ០១៨នឹងចុះ កុំអោយសមត្ថកិច្ចលំបាក ដោយសារយើងយកពេលវេលាអូសរទេះដឹកទឹកលក់យកលុយចឹញ្ចឹមក្រពះវិញ” ។

បង្ហោះកាលពីថ្ងៃទី ៨ ខែមេសា

ក្រោយពីសារនេះបានបង្ហោះរួចមក ធ្វើឱ្យមហាជននាំគ្នាចែករំលែកខាងច្រើន ទីបំផុតឯកឧត្តម ប៉ាន់ខែម ប៊ុនថន ប្រកាស​ថា​នឹង​ជួយ​ឱ្យ​អស់​លទ្ធភាព។ លោក​បាន​ប្រកាស​ទៅ​កាន់​អ្នក​ខេត្ត​កំពង់ស្ពឺ ដែល​បាន​ស្គាល់​លោក​ពូ ជា ហ៊ាន ឱ្យ​ទាក់​ទង​មក​លោក​ផ្ទាល់​តាម​លេខ​ទូរសព្ទរបស់លោក។

ឯកឧត្តម ប៉ាន់ខែម ប៊ុនថន បានបង្ហោះសារ

ទីបំផុតលោក ជា ហ៊ាន ទទួលបានម៉ូតូរបស់កូនគាត់វិញហើយ នៅព្រឹកថ្ងៃទី ៩ ខែមេសា នេះ ដោយសមត្ថកិចបានយកមកប្រគល់ជូនដល់ផ្ទះរបស់គាត់តែម្ដង។ គាត់ក៏បានបង្ហោះសារថ្លែងអំណរគុណដល់បងប្អូន ទ្រង់ ឯកឧត្តមដែលបានជួលសម្រួល និងឯកឧត្តមស្នងការខេត្តកំពង់ស្ពឺដើម្បីប្រគល់នូវម៉ូតូដល់គាត់វិញ៕

បង្ហោះថ្ងៃទី ៩ ខែមេសា

វីដេអូពេល៖

https://www.facebook.com/100010212164481/videos/849381988745532/