កំពង់ចាម៖ មានករណីអគ្គិភ័យឆាបឆេះរថយន្ត Lexus GS-300 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៦ ពាក់ស្លាកលេខ ភ្នំពេញ ២W-៨៥៨៨ ស្ថិតនៅភូមិទី០១ សង្កាត់វាលវង់ ខេត្តកំពង់ចាម កាលពីថ្ងៃថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០១៩ នៅវេលាម៉ោង ១:៣០នាទី រំលងអធ្រាត្រ ។
យោងតាមព័ត៌មានបានឲ្យដឹងថា ម្ចាស់រថយន្តបានស្ទុះចេញមកមើល ខណៈឮសំទ្បេងផ្ទុះ ស្រាប់តែឃើញរថយន្តរបស់ខ្លួន ដែលចតទុកក្រៅរបងផ្ទះ ត្រូវបានភ្លើងឆេះ បណ្ដាលឲ្យខូចខាតរថយន្តផ្នែកខាងមុខ តែត្រូវបានបងប្អូនអ្នកជិតខាងជួយពន្លត់ផងដែរ ។
បន្ទាប់ពីសមត្តកិច្ច ស្រាវជ្រាវ និងឆែកកាមេរ៉ាសុវត្តិភាព ក៏បានឃើញជនសង្ស័យ នៅចំណុចភូមិទី២ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម កាន់ដបសាំងចំនួនមួយដប ដែកកេះដាក់ក្នុងថង់ ។ សមត្ថកិច្ចក៏ត្រូវបាននាំខ្លួនទៅសាកសួរ នៅអធិការក្រុងកំពង់ចាម នឹងចាត់វិធានការទៅតាមច្បាប់ចំណែក។
តាមរយៈចម្លើយសារភាពរបស់ជនសង្ស័យ បានឱ្យដឹងថា ពេលដែលគាត់កំពុងនៅក្រោមស្ពាន គីហ្សូណា ស្រាប់តែមានរថយន្ត លុចស៊ីសមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ២W-៨៥៨៨ ជិះប៊ិះបុកខ្លួន ។ ស្រាប់ដល់យប់ថ្ងៃទី ៦ ខែមេសា ឆ្នាំ២០១៩ ជនសង្ស័យបានឃើញរថយន្តនោះចតនៅមុខផ្ទះ បន្ទាប់មកខ្លួនក៏បានទៅទិញសាំងយកទៅ ចាក់ដុត ហើយក៏ជិះកង់គេចខ្លួនតែម្តង ។
ជនសង្ស័យមានឈ្មោះថា ហេង យូរ៉ា ភេទប្រុស អាយុ ៣៣ឆ្នាំ ជាតិខ្មែរ ជាសន្តិសុខខារ៉ាអូខេមនោរម្យ ស្នាក់នៅបន្ទប់ជួលភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ៕ ប្រភព៖ Heng Heng LY