Loading...
ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានទុកពេលឱ្យអ្នកប្រកបរបររត់ម៉ូតូកង់បីទាំងអស់ ត្រឹម៣ខែ ត្រូវចូលទៅរៀន និងប្រឡងយកបណ្ណបើកបរ ដែលការប្រកាសរបស់លោក បានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបការងាររបស់គណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោល នៅថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០១៩នេះ។
លោកបានអះអាងថា ការចាត់វិធានការបង្ខំឱ្យអ្នករត់ម៉ូតូកង់បីទៅរៀនច្បាប់ចរាចរណ៍ និងប្រឡងយកបណ្ណបើកបរនេះ ក្នុងគោលបំណងរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរ និងការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ ដែលបណ្តាលមកពីការមិនយល់ដឹងពីច្បាប់ចរាចរណ៍ក្នុងពេលបើកបររបស់ពួកគាត់៕