ចូលរួមសោកស្តាយ ចំពោះលោក នាវនៅ បញ្ញាពិសិដ្ឋ ដែលជាក្មួយរបស់ឯកឧត្តម ខៀវ កាញារីទ្ធ បានទទួលមរណៈទំាងវ័យក្មេង ដោយសារ….

0
835
Loading...

ភ្នំពេញ៖ លោក ផុស សុវណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋានសោតទស្សន៍ នៃក្រសួងព័ត៌មាន បានបញ្ជាក់ប្រាប់ព័ត៌មានក្នុងស្រុកនៅមុននេះបន្តិចថា ក្មួយបង្កើតរបស់ឯកឧត្តមលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានគាំងបេះដូងស្លាប់ នៅព្រឹក ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩នេះ វេលាម៉ោង ៩:៤៥នាទី ។

ក្មួយប្រុសរបស់ឯកឧត្តម ខៀវ កាញារីទ្ធ ដែលស្លាប់ខាងលើមានឈ្មោះ នាវនៅ បញ្ញាពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន។ ក្នុងនោះដែរ បើតាមលោក គឹម គុណវឌ្ឍ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានបញ្ជាក់នៅលើ Facebook របស់លោកថា លោក នាវនៅ បញ្ញាពិសិដ្ឋជាមន្រ្តីសកម្មម្នាក់របស់ក្រសួងព័ត៌មានវ័យក្មេងហើយលោកបានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ លោក នាវនៅ បញ្ញាពិសិដ្ឋ ផងដែរ ៕