Loading...
ស្ពានជ្រោយចង្វារចាស់ ទើបបានដាក់ដំណើរការវិញ ជិតមួយសប្ដាហ៍នេះ នៅតែមានបងប្អូនប្រជាពលរដ្ឋដែលបើកបរម៉ូតូដួលដោយសារជិះខុសគន្លងផ្លូវ ។ ពាក់ព័ន្ធនឹងបញ្ហានេះ ខាងស្ថាប័នពាក់ពន្ធ័ និងខាងសាលារាជធានីភ្នំពេញ បានចេញសេចក្តីណែនាំផង ព្រមទាំងបងៗប៉ូលីសជួយសម្រួល និងប្រាប់នៅគល់ស្ពានផង ប៉ុន្តែនៅតែមានអ្នកគ្រោះថ្នាក់ចរាចរណ៍ដដែល ហេតុនេះហើយ ទើបកាលពីព្រឹកមិញនេះខាងសាលារាជធានី បានធ្វើការដាក់បង្គោលក្រហមខ័ណ្ឌ ចែកគន្លងផ្លូវម៉ូតូ និងឡាន ។
អ្វីដែលហួសចិត្តខ្លាំងបំផុតនោះ បង្គោលដែលទើបដែលដាក់នោះ ត្រូវបានបុកបែកខ្ទេចមួយចំនួនធំបាត់ទៅហើយ នេះបើយោងតាមអ្នកលេងបណ្ដាញសង្គមបានបង្ហោះដោយសរសេរថា៖ “គេទើបតែដាក់ ឆ្លៀតជិះជ្រៀតចូលប្រឡោះបុក បែកខ្ទេចអស់…ដល់កហេីយ ហេីយអត់មេីលបង្គោលគេដាក់ទេ” ៕