Loading...
ថៃ៖ ថ្ងៃពុធ ទី១០ ខែមេសា ឆ្នាំ២០១៩ នៅវេលាម៉ោងជិត ៦ល្ងាចមិញនេះ មានករណីអគ្គិភ័យឆាបឆេះសណ្ឋាគារ Centara Grand Hotel ដែលស្ថិតនៅតំបន់ CentralWorld ក្នុងទីក្រុងបាងកក ដែលបង្កឱ្យមានផ្សែងអួរអាប់ ពាសពេញផ្ទៃមេឃ បង្កឱ្យមានកាភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ ក្នុងហេតុការណ៍នេះ មនុស្សរាប់ពាន់នាក់ ត្រូវបានជម្លៀសខ្លួនចេញពីតំបន់នេះ ខណៈក្រុមពន្លត់អគ្គិភ័យ បានចូលមកអន្តរាគមន៍ ដើម្បីពន្លត់ភ្លើងឆាបឆេះចេញពីសណ្ឋាគារ Centara Grand Hotel ផងដែរ។
ទោះជាយ៉ាងណា មូលហេតុបង្កឱ្យមានអគ្គិភ័យនេះ នូវមិនទាន់ដឹងនៅឡើយទេ ។ ប៉ុន្តែព័ត៍មានបឋម បានឱ្យដឹងថាមានមនុស្សម្នាក់បាន បាត់បង់ជីវិតបន្ទាប់ពីលោតចុះពីលើអគារដែលភ្លើងបានឆាបឆេះនេះ ៕
ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូ និងរូបភាពខាងក្រោមនេះ៖
វីដេអូ៖