កាលពីថ្ងៃទី ៩ ខែមេសា ឆ្នាំ២០១៩ មានករណីហឹង្សារមួយដែលបង្កឡើងដោយបុរសវ័យចំណាស់ម្នាក់បើករថយន្តទំនើបម៉ាក Fortuner ស្លាកលេខ ភ្នំពេញ 2AR-3386 បានចុះពីលើរថយន្តរបស់ខ្លួនមកទះកំភ្លៀងស្ត្រីម្នាក់ មួយដៃពេញមួយទំហឹងរហូតធ្វើអោយស្ត្រីរងគ្រោះដាច់ផ្ងារទៅក្រោយ ដោយសារតែខឹងស្ត្រីរងគ្រោះស្តីអោយថា បើកឡានលឿនប្រញាប់ទៅណា វិះនឹងបុកនាងទៅហើយ។ មិនតែប៉ុណ្ណោះជនបង្កថែមទាំងដេញ ស្ត្រីរងគ្រោះអោយរត់ទៅប្តឹងថែមទៀតផង ។
បើយោងតាមម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះថា Ben Vitu បានបង្ហោះសាររៀបរាប់ថា៖
“សូមបងប្អូននឹង សមត្តកិច្ច ជួយរកយុទ្ធត្តិធម៌ឲ្យប្អូនស្រីខ្ញុំផង បុរស់ម្នាក់នេះបានប្រើអំហឹង្សារដាក់ប្អូនខ្ញុំហើយដេញឲ្យទៅប្ដឹងទៀត (គាត់ប្រហែលជាអ្នកមានលុយ មានអំណាចទើបគាត់ធ្វើអំពើឃោឃៅបែបនេះដាក់អ្នកទន់ខ្សោយ) លេខឡានជនដៃដល់ ភ្នំពេញ 2AR 3386 សូមបញ្ចាក់ថ្ងៃកើតហេតុនេះគឺ ថ្ងៃអង្ការ ទី៩ ខែមេសា ឆ្នាំ២០១៩។
បុរស់ចំណាស់ម្នាក់នេះបានបើកឡានមកគាប្អូនស្រីខ្ញុំហើយបានប្រើអំពើហឹង្សារដាក់ប្អូនខ្ញុំទៀត បើលោកបានឃើញហើយ សូមមានកាទទួលខុសត្រូវផង ជនថោកទាបអឺយកើតមកជាមនុស្សមានឡានទំនើប កិត្តិយស មុខម៉ាត់ក្នុងសង្គម នឹងគេដែរហេតុអីមិនចេះទទួលខុសត្រូវនៅទង្វើរបស់ខ្លួនចុឹង (នេះជាលេខឡានជនបង្ក 2 AR 3386)។”
ក្រោយវីដេអូនេះបានបង្ហោះភ្លាមៗ មហាជនអ្នកនិយមលេងបណ្ដាញសង្គមមានការសម្បារយ៉ាងខ្លាំង ចំពោះជនបង្ក ។ ក្នុងនោះផងដែរមហាជន បានអំពាវនាវដល់សមត្ថកិច្ចជួយស្វែងរកជនដៃដល់ដែលបង្កហឹង្សារលើស្ត្រីទន់ខ្សោយផង ព្រោះស្គាល់ស្លាកលេខរថយន្តច្បាស់ណាស់៕



វីដេអូថតដោយកាម៉េរ៉ាសុវត្ថិភាព៖
https://www.facebook.com/100022058324082/videos/443092689769338/