ចាប់មិនចេះអស់! សមត្ថកិច្ច បង្ក្រាបកន្លែងផលិតសារធាតុញៀន​ខុសច្បាប់នៅ​ ក្លឹប​ ម៉ៃ​ អាមី​ ឃាត់ខ្លួនប្រុសស្រីជាច្រើននាក់

0
681
Loading...

ភ្នំពេញ៖ កាលពីវេលាម៉ោង១​ និង៣០នាទី​ ថ្ងៃទី១១​ ខែមេសា​ ឆ្នាំ២០១៩ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ កម្លាំងចំរុះបានចុះបង្ក្រាបកន្លែងលួចលាក់ផលិតសារធាតុញៀន​ខុសច្បាប់នៅ​ ក្លឹប​ ម៉ៃ​ អាមី​ ដែលមានទីតាំងលេខ​១៥៩​ ផ្លូវ​៣៦០​ ភូមិ​៨​ សង្កាត់បឹងកេងកងមួយ​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​។

នៅក្នុងបង្ក្រាបនេះ បានឃាត់ខ្លួនមនុស្ស ៥០នាក់​ ក្នុងនោះស្រី១២នាក់​ និងដកហូតម៉ាស៊ីនផលិតគ្រឿងញៀនមួយចំនួន​ និងសារធាតុញៀនមួយចំនួនផងដែរ។

កិច្ចការនះសម្រេចទៅបាន​ ដោយមានការអនុញ្ញាតពី​លោក​ លី​ សុផាន់ណា​ ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ​ និងមានការសហការពីការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ​ អធិការដ្ឋាននគរបាលខណ្ឌចំការមន​ ព្រមទាំងកម្លាំងប៉ុស្តិនគរបាលដ្ឋានបឹងកេងកង។

បច្ចុប្បន្ន​ មនុស្ស​ និងសម្ភារៈ​ បានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ