ញ៉ាក់សាច់! ប្រជាជនវៀត​ណាម ​​កំពុងសម្រុកទៅ​កាន់​កូរ៉េ​ខាង​ត្បូង ដូចទឹកបាក់ទំនប់ ដោយសារហេតុទាំងនេះ

0
1601
Loading...

​វៀតណាម៖ នៅ​ព្រឹក​ថ្ងៃទី​១០ ខែមេសា ប្រជាជនវៀតណាមរាប់ពាន់នាក់ បាន​នាំគ្នាសម្រុកមកមុខ​ការិយាល័យ​កុងស៊ុលកូរ៉េខាងត្បូង នៅ​រដ្ឋធានី​ហាណូយ (​នៅ​កុងស៊ុល​ប្រចាំ​ទីក្រុង​ធំ ហូជីមិញ ទីក្រុង​ដា​ណាំង​) ដើម្បី​រង់ចាំ​ការផ្តល់​ទិដ្ឋាការ ទៅកាន់ប្រទេសកូរ៉េ ដូចទឹកបាក់ទំនប់ បើទោះបីជា​ ការិយាល័យ​កុងស៊ុល​កូរ៉េខាងត្បូង បានកំណត់​ផ្តល់​លេខ​រៀង​ឲ្យ​មនុស្ស​តែ ៣០០នាក់​ក្នុងមួយថ្ងៃៗក្តី ក៏​មនុស្ស​ជាច្រើន​មកសុំ​លេខ​ជា​បន្តបន្ទាប់ ។​​

នៅឯការិយាល័យ​កុងស៊ុលកូរ៉េខាងត្បូង សន្តិសុខ​ត្រូវបាន​ពង្រឹងបន្ថែម ដោយសារតែចំនួន​មនុស្ស​នៅ​តែបន្ត​សំរុក​មកយ៉ាងច្រើន ហើយមានខ្លះ​ដេកចាំ​តាម​ផ្ទះជួល​ក្បែរៗ​នោះ​ទៀតផង ។​ ពួកគេមិនមែនជាអ្នកទេសចរឡើយ ពួកគេគឺជាកម្មករជំនាញ។

តាមប្រភពព័ត៌មានដដែលបានឱ្យដឹងថា ហេតុផលដែលបណ្ដាលឱ្យប្រជាពលរដ្ឋរៀតណាមនាំគ្នាសម្រុកមកសុំ​ទិដ្ឋាការបែបនេះ ដោយសារតែចាប់ពី​ចុងឆ្នាំ​២០១៨ មក ប្រទេសកូរ៉េខាងត្បូង​ បា​នប​ន្ទូ​រ​បន្ថយ​គោលនយោបាយ​ផ្តល់​ទិដ្ឋាការ​សម្រាប់ពលរដ្ឋ​នៅ​បណ្តា​ប្រទេសក្នុង​អាស៊ាន ដែលក្នុងនោះតម្រូវការឯកសារចាំបាច់ផ្សេងៗក៏ត្រូវបានបន្ធូរបន្ថយដែរ។

ក្នុងនោះ នៅ​វៀតណាម​ពលរដ្ឋ​តម្រូវ​ឲ្យ​មាន​ប័ណ្ណ​ស្នាក់នៅ​ទីក្រុង​ធំៗ ​៣ រួមមាន៖ ក្រុង​ហូជីមិញ​ ក្រុងហាណូយ​ និងក្រុងដា​ណាំង ត្រូវ​បានផ្តល់​ទិដ្ឋាការ ៥ឆ្នាំ ហើយ​ជា​បញ្ញវ័ន្ត អ្នកវិទ្យាសាស្ត្រ អាច​ត្រូវបាន​ពិនិត្យ​ផ្តល់​ទិដ្ឋាការ ១០ឆ្នាំ ដែលត្រូវឱ្យបង់ថ្លៃទិដ្ឋាការ​ត្រឹមតែ ៨០ដុល្លារប៉ុណ្ណោះ ។​

​ចំពោះ​វៀតណាម ក៏ត្រូវ​បាន​លើកលែង​ការ បញ្ជាក់ឯកសារហិរញ្ញវត្ថុ ប្រសិនជា​មន្ត្រីរាជការ អ្នកដែល​ធ្លាប់​ធ្វើដំណើរទៅក្រៅ​ប្រទេស​នេះ​លើសពី ២ដង ហើយលើសពីនេះទៀត ក៏អាចយកឯកសារបញ្ជាក់ទ្រព្យសម្បត្តិរបស់សាច់ញាតិ​​ជំនួសផងដែរ ។

ចំពោះផ្ទះស្នាក់នៅ កន្លែងហូបចុកផ្សេងៗ នៅក្បែរតំបន់នោះ ក៏ត្រូវប៉ាន់ផងដែរ ដោយសារតែមនុស្សច្រើនកុះករ៕