Update ក្ដៅៗ! ទីបំផុត បុរសខ្លាំង ដែលទះនារីម្នាក់ឡើងដាច់ផ្ងារអុកគូថនោះ ត្រូវសមត្ថកិច្ចចាប់ខ្លួនហើយ (មានវីដេអូ)

0
744
Loading...

ភ្នំពេញ៖ គួររំលឹកផងដែរ កាលពីម្សិលមិញនេះថ្ងៃទី ៩ ខែមេសា ឆ្នាំ២០១៩ មានករណីបុរសម្នាក់បានបើករថយន្តយ៉ាងលឿនចូលទៅទិញថ្នាំពេទ្យ នៅចំណុចផ្លូវលេខ១៣៦ កែងនឹងផ្លូវលេខ១៥ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ស្ទើរតែបុកនារីរងគ្រោះដែលកំពុងដើរ។ នារីរងគ្រោះក៏បានលាន់មាត់ថាប្រញាប់ទៅណាហេតុអ្វីក៏បើកលឿនម្ល៉េះ គ្រាន់តែលឺបែបនេះភ្លាម ស្រាប់តែបុរសម្នាក់នេះបានជេរម៉ែនារីរងគ្រោះ ហើយនារីរងគ្រោះក៏ជេរតបទៅវិញ ទើបបុរសម្នាក់នេះបានទះនារីរងគ្រោះមួយដៃពេញទំហឹង ធ្វើឱ្យដាច់ផ្ងារអុកគូថលើថ្នល់ ។

បន្ទាប់ពីខាងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ និងស៊ើបអង្កេត​ជា​បន្តបន្ទាប់ ​រហូត​កំណត់​អត្តសញ្ញាណ​របស់​ជន​បង្ក​ហឹង្សានេះមកដាក់ទោស ដើម្បីយកមកដាក់ទោសក្នុងថ្ងៃនេះ។

ជាក់ស្ដែង នៅរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩នេះ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនបង្កហឹង្សាបានហើយ ដែលជនបង្កមានឈ្មោះថា ឡោ ប៊ុនភ័ក្ត្រ អាយុ៤៣ឆ្នាំ មុខរបរជាអ្នកបើកបររថយន្តឲ្យក្រុមហ៊ុន ។ ពេលនេះផងដែល សមត្តកិច្ចរាជធានីភ្នំពេញ កំពុងតែសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការទៅតាមច្បាប់ ៕

នារីរងគ្រោះ

ជនបង្កដែលបានទះកំផ្លៀងនារីរងគ្រោះ៖

គណនីដែលបានបង្កោះព័ត៌មាននេះ៖

វីដេអូថ្ងៃកើតហេត៖

https://www.facebook.com/100022058324082/videos/443092689769338/