ខេត្តក្រចេះ៖ កាលពីព្រឹក ថ្ងែទី ១១ខែមេសា ឆ្នាំ២០១៩នេះ ស្ថិតក្នុងភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នូល ខេត្តក្រចេះ មានករណីឡានមួយគ្រឿងដែលដឹកអង្កាមពីលើ និងឈើនៅខាងក្រោម ដើម្បីបន្លំភ្នែកសមត្ថកិច្ច ហើយបោះពួយយ៉ាងលឿនឆ្ពោះទៅប្រទេសវៀតណាម។ ពេលមកដល់កន្លែងកើតហេតុ ស្រាប់តែរថយន្តបានរ៉េចង្កូតធ្លាក់ប្រឡាយ ក្រឡាប់ផ្ងាជើង នៅទល់មុខកងអនុសេនាធំ លេខ១(គ១) ហើយក៏បានធ្លាយចេញមកសុទ្ធតែឈើប្រណិតជាប្រភេទឈើធ្នង់ មិនត្រឹមតែប៉ុណ្ណឹងទេ រថយន្តនេះបានបោកនឹងបង្គោលភ្លើងបាក់ ដាច់ចរន្តអគ្គីសនី ពេញស្រុកស្នួល។
បើតាមប្រជាពលរដ្ឋនៅម្ដុំនោះបានឱ្យដឹងថា រថយន្តមួយនេះតែងតែឃើញធ្វើដំណើរតាមបណ្ដោយផ្លូវនេះជាយូរណាស់មកហើយ មិនដឹងថាជារបស់ឈ្មួញម្នាក់ណាទេ ដែលធ្វើឱ្យរថយន្តមួយនេះអាចដឹកឈើទៅវៀតណាមយ៉ាងរលូតបែបនេះ ទាល់តែផ្ងារជើងទើបដឹងថាឈើប្រណិតនៅក្នុងឡាន ។
ក្រោយកើតហេតុនេះដែរ ពុំទាន់ឃើញមានសមត្ថកិច្ច និងមន្ត្រីជំនាញមកក្បែររថយន្តនេះនៅឡើយ ៕ ប្រភព៖ ហេង ហេង លី