កាលពីប៉ុន្មានថ្ងៃមុនេះ មានរឿងមួយទៀតហើយ បានធ្វើឱ្យកក្រើកបណ្ដាញសង្គមហ្វេសប៊ុក ដោយសារនារីអ្នកលក់អនឡាយម្នាក់ឈ្មោះ ចែឌីលក់ពន្លៃរមៀត បាន Live វីដេអូនៅលើបណ្ដាញសង្គម Bigo Live ដោយខឹងនឹងបុរសម្នាក់ ហើយនិយាយថា “កំពូជខ្មែរថោកទាបណាស់! ប្រុសខ្មែរ ៧០ភាគរយជាប់តែគុកទេ ចិនយួនធ្វើថៅកែអស់ហើយ ហ្អែងធ្វើកញ្ជះចិនយួនតើរាល់ថ្ងៃមើលទៅ រោងចក្រក៏រោងចក្រចិន ហ្អែងមានស្អី ប្រទេសរលាយរលត់ដោយសារតែមនុស្សប្រុសដូចពួកហ្អែងនឹង”។
ស្រាប់រសៀលថ្ងៃនេះ ស្រាប់តែគណនីខាងលើនេះបានចេញវីដេអូនៅលើគណនីហ្វេសប៊ុក សុំទោសជាសាធារណៈថាទៅលើអ្វីដែលនាងបាននិយាយពីមុនមក ដោយក្នុងវីដេអូនោះនាងបានបកស្រាយថា នាងពិតជាគ្មានបំណងមើលងាយសង្គមខ្មែរនោះទេ គឺនាងគ្រាន់តែឈ្លោះជាមួយបុគ្គលតែម្នាក់ ដោយសារតែនាងខឹងជ្រុលមាត់បន្តិច ។
នាងក៏បានបញ្ជាក់បន្ថែមទៀតថា នាងគឺជាកូនខ្មែរ មិនមែនជាជនជាតិវៀតណាមដូចដែលគេលើកនោះទេ។ ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៖
https://www.facebook.com/782760595456854/videos/347495885879790/
វីដេអូចេញសុំទោស៖
https://www.facebook.com/nang.vandy.9/videos/424148561684897/