Loading...
ប្រជាពលរដ្ឋមួយចំនួនធំបានដឹងហើយថា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសបញ្ចេញឡានក្រុង ១២០គ្រឿងសម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋពីភ្នំពេញទៅតាមបណ្ដាខេត្តដោយមិនគិតថ្លៃ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខនេះ គឺចាប់ផ្ដើមពីថ្ងៃទី១២ ដល់១៨ ខែមេសា ឆ្នាំ២០១៩។
ចំពោះការចាកចេញពីរាជធានីភ្នំពេញនឹងធ្វើឡើងនៅថ្ងៃទី១២ ខែមេសា វេលាម៉ោង៥ និង៣០នាទីព្រឹកនៅតាមទីតាំងនីមួយៗ ទាំងអស់មាន៥កន្លែង។
ទីតាំងទាំងប្រាំកន្លែងនោះរួមមាន៖
- អ្នកត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ១ និងលេខ២ ត្រូវមកទីតាំងផ្លូវ៦០ម៉ែត្រ មុខក្រុមហ៊ុនរថយន្តមែកស៊ឺដែស។
- អ្នកត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៣ និងលេខ៤ ត្រូវមកចាំនៅទីតាំងផ្សារសិនជូរីផ្លាហ្សា។
- អ្នកត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៥ ត្រូវមករង់ចាំនៅសួនច្បារឫស្សីកែវ។
- អ្នកធ្វើដំណើរតាមផ្លូវជាតិលេខ៦ ត្រូវមកកាន់ទីតាំងរង្វង់មូលទេពមច្ឆា (ជ្រោយចង្វារ)
- អ្នកត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៦ រួចបន្តតាមផ្លូវជាតិលេខ៧ និង អ្នកធ្វើដំណើរតាមលេខ៦ រួចបន្តតាមលេខ៨ ត្រូវមកទីតាំងរាជាយស្ម័យយាន ក្បែរសាកលវិទ្យាល័យសុខាភិបាល៕
ចង់ជ្រាបច្បាស់សូមមើលតារាងពេលវេលាខាងក្រោមនេះ៖