មុននេះ មានករណីឆេះរថយន្ត Lexus មួយគ្រឿង និងមានមនុស្សឆេះផងដែរ នៅក្រុងតាខ្មៅ

0
1186
Loading...

ខេត្តកណ្តាល ៖ មុននេះ មានករណីឆេះរថយន្តមួយគ្រឿង ម៉ាកឡិចស៊ីស GX-470 បានបណ្ដាលឱ្យមានមនុស្សឆេះផងដែរ ។ តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា ខណៈកំពុងតែបើកបរ ស្រាប់តែភ្លើងបានឆាបឆេះរាលដាលចេញពីរថយន្តដែលកំពុងធ្វើដំណើរនោះ បង្កការភ្ញាក់ផ្អើលឡើង រថយន្តពន្លត់អគ្គិភ័យក៏បានមកអន្តរាគមន៍ដើម្បី ដើម្បីពន្លត់ភ្លើងដែលកំ​ពុងរថយន្តនោះ ព្រមទាំងទប់ស្កាត់កុំឱ្យឆេះរាលដាលដល់ផ្ទះនៅក្បែរនោះ ។

ហេតុការណ៍នេះ កើតឡើងថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ នៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលប្រភពព័ត៌មានបឋម បានបង្កឲ្យមនុស្សឆេះសុសសាច់ម្នាក់ជាមន្ត្រីរាជការ ឈ្មោះ ងន គន្ធា ឆេះរថយន្តម៉ាកឡិចស៊ីសមួយគ្រឿងម៉ាក GX-470 ស្លាកលេខ 2M-8062 និងម៉ូតូមួយគ្រឿង៕