ជនជាតិវៀតណាម បើករថយន្តក្នុងល្បឿនផ្តាច់ព្រលឹង ជ្រុលចង្កូតក្រទ្បាប់ធ្លាក់ផ្លូវ មានស្លាប់ និងរបួសជាច្រើននាក់

0
68

ស្ទឹងត្រែង៖ ជនជាតិវៀតណាម បើករថយន្តម៉ាកកាមរីហើម ក្នុងល្បឿនផ្តាច់ព្រលឹង ក៏ជ្រុលចង្កូតក្រទ្បាប់ធ្លាក់ផ្លូវ ស្លាប់ម្នាក់ រងរបួសធ្ងន់ស្រាលចំនួន ៥នាក់ នៅស្រុកសេសាន ខេត្តស្ទឹងត្រែង។

ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹក ថ្ងៃទី ១០ ខែមេសា ឆ្នាំ២០១៩ នៅត្រង់ចំណុច ផ្លូវកោងខាងលិចអូរពើក ចម្ងាយ ៥០០ម៉ែត្រ ស្ថិតក្នុងភូមិភ្លុក ឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា រថយន្តម៉ាក កាមរីហើម ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 2A-0955 បើកបរដោយឈ្មោះ ធី ចាន់ត្រា ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរ កសិករ ជនជាតិវៀតណាម មានអ្នករួមដំណើរចំនួន ៥នាក់ (ស្រី៣នាក់) ធ្វើដំណើរពីកើតទៅលិច ក្នុងល្បឿនដ៏លឿន មកដល់កន្លែងកើតហេតុដែលជាផ្លូវកោង ក៏បានជ្រុលចង្កូតក្រឡាប់ផ្ងារជើងឡើងលើ បណ្ដាលឲ្យមានអ្នករងរបួស និងសា្លប់បុរសសម្នាក់ឈ្មោះ ឡេ យ៉ាងកង អាយុ ៤៧ឆ្នាំ ជាកសិករ ជនជាតិវៀតណាម រស់នៅភូមិព្រែក ឃុំព្រះបាទ ស្រុក/ខេត្តស្ទឹងត្រែង ។

អ្នករងរបួស ត្រូវបានរថយន្តសាម៉ុយ ដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យ ចំពោះសពត្រូវបានសមត្ថកិច្ច ធ្វើកំណត់ហេតុ និងប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ៕ ប្រភព៖ ហេង ហេង លី